ពេលមានជំងឺហឺតគួរចៀសវាងទទួលទានអាហារអ្វីខ្លះ? (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) កុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារមួយចំនួនដែលអ្នកជំងឺហឺរគួរចៀសវាង ៖
១. ផលិតផលអាហារផ្សំឡើងពីទឹកដោះគោ
ឈីស ទឹកដោះគៅ បឺរ ការ៉េម យ៉ាអួរ និងផលិតផលអាហារផ្សំឡើងពីទឹកដោះគោផ្សេងទៀតសុទ្ធតែជាអាហារដែលអាចបណ្ដាលឱ្យអាការៈនៃជំងឺហឺតធ្វើទុក្ខឡើង។
២. សណ្ដែកសៀង
ចំពោះអ្នកជំងឺហឺតមួយចំនួនមិនអាចទទួលទានសណ្ដែកសៀងនិងផលិតអាហារផ្សេងទៀតដែលផ្សំឡើងពីសណ្ដែកសៀងបានឡើយដោយវាបង្កឱ្យអាការៈនៃជំងឺនេះរើឡើង។ ដូច្នេះចូរសម្គាល់មើលពីអាការៈនៃជំងឺហឺតរបស់អ្នកក្រោយពេលទទួលទានអាហារនេះ។
៣. ស៊ុត
ត្រឹមតែក្លិននៃស៊ុតដែលកំពុងចម្អិនក៏គ្រប់គ្រាន់នឹងបណ្ដាលឱ្យអាការៈនៃជំងឺហឺតធ្វើទុក្ខបាត់ទៅហើយ! ដូច្នេះគួរប្រយ័ត្ននៅពេលទទួលទានអាហារផ្សេងទៀត ក៏ព្រោះវាអាចមានផ្ទុកស៊ុតដែរ។
៤. អាហារមានផ្ទុកសារធាតុ Gluten
Gluten ជាប្រូតេអ៊ីនមួយប្រភេទដែលមានផ្ទុកក្នុងស្រូវសាលី ហើយមានឥទ្ធិពលធ្វើឱ្យអាការៈនៃជំងឺហឺតធ្វើទុក្ខឡើង។
៥. ត្រីសាលម៉ុន
ល្អចំពោះសុខភាព ប៉ុន្តែមិនសាកសមសម្រាប់អ្នកជំងឺហឺតឡើយ ក៏ព្រោះវាអាចបណ្ដាលឱ្យអាការៈនៃជំងឺហឺតរើឡើង។
៦. សណ្ដែកដី
មិនត្រឹមតែសណ្ដែកដីឡើយដែលអ្នកមិនគួរទទួលទាន គឺរួមបញ្ចូលទាំងអាហារផ្សេងទៀតដែលមានផ្ទុកវាតែម្ដង៕