ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការសន្សំសំចៃភ្លើងនៃទូរទឹកកក កុំឲ្យវាឡើងខ្ពស់ពេក។ តើមានវិធីអ្វីខ្លះទៅ?

នៅពេលយប់ អ្នកអាចយកទឹកចំនួនមួយចាន ដាក់ក្នុងទូរទឹកកកក្នុងកន្លែងដែលកក។ បន្ទាប់មក នៅពេលព្រឹក អ្នកអាចយកចានទឹកដែលកកជាទឹកកកនោះមកដាក់នៅក្រោមវិញ។ នៅពេលដែលអ្នកធ្វើបែបនេះ ជារៀងរាល់ថ្ងៃ នោះអ្នកនឹងសង្កេតឃើញថាភ្លើងទូរទឹកកករបស់អ្នកនឹងអាចធ្លាក់ចុះបាន។ ម្យ៉ាងទៀត របស់ក្នុងទូរទឹកក ក៏មិនគួរឲ្យណែនពេក ហើយក៏មិនគួរតិចពេកដែរ ព្រោះវាសុទ្ធតែអាចនាំឲ្យកើនភ្លើងទាំងអស់។ ជាពិសេស អ្នកគួរតែកាត់បន្ថយចំនួននៃការបើកទូរទឹកកក ហើយអាហារដែលត្រជាក់រួច ទើបដាក់ចូល។​ អាហារដែលក្តៅ អាចធ្វើឲ្យភ្លើងនៃទូរទឹកកករបស់អ្នក កើនឡើងបាន៕