ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការបំបាត់ស្នាមជ្រួញលើមុខ។ តើមានអ្វីខ្លះទៅ?
ក្រោយពេលដែលអ្នកសម្អាតមុខរបស់អ្នករួច ត្រូវតែលាបគ្រឿងសម្អាងដែលជួយផ្តល់សំណើមដល់ស្បែកអ្នក ព្រោះនៅពេលដែលស្បែកអ្នកតែងរក្សានូវភាពសំណើម ស្នាមជ្រួញនឹងមិនងាយកើតឡើងឡើយ។ ជាពិសេស អ្នកក៏អាចញ៉ាំស្រាបៀរខ្លះក្នុងពេលដែលអ្នកពិសារអាហារពេលល្ងាចដែរ ព្រោះសារធាតុដែលមានក្នុងស្រាបៀរនោះអាចជួយទប់ស្កាត់ស្នាមជ្រួញលើមុខរបស់អ្នក មិនឲ្យងាយជ្រួញមុនអាយុឡើយ។ ប៉ុន្តែស្រាបៀរនេះមិនអាចញ៉ាំច្រើនឡើយ ព្រោះបើអ្នកហ៊ានតែពិសារច្រើន មិនត្រឹមតែបំផ្លាញស្បែកអ្នក ថែមទាំងអាចបំផ្លាញថ្លើមអ្នកចោលយ៉ាងងាយ។ ដូចនេះ អ្នកអាចញ៉ាំតិចៗបានក្នុងអាហារពេលល្ងាច មិនគួរឲ្យលើសកំណត់នោះទេ៕