ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំកុរ
បុគ្គលដែលកើតក្នុងឆ្នាំកុរ ថ្វីត្បិតែមើលទៅមិនសូវឆ្លាត ប៉ុន្តែគេអាចទទួលបានការស្រឡាញ់ពីទេវតាទ្រព្យ ដោយធ្វើឲ្យមានលុយច្រើនចូលមករកគេ។ ជាពិសេស ក្នុងខែក្រោយ គេនឹងអាចឡើងឋានៈ និងប្រាក់ខែបានជាមិនខានឡើយ។
ឆ្នាំមមែ
អ្នកដែលកើតក្នុងឆ្នាំមមែ ជាបុគ្គលដែលចូលចិត្តអត់ទ្រាំគ្រប់យ៉ាង ហើយមិនមានអំណួតខ្លាំងឡើយ។ ជាហេតុដែលធ្វើឲ្យគេតែងទទួលបានជោគជ័យច្រើនជាងបរាជ័យ។ ដូចនេះ លុយដែលគេអាចរកឃើញគឺច្រើនតែម្តង។
ឆ្នាំខាល
អ្នកដែលកើតក្នុងឆ្នាំខាល ជិតដល់ពេលដែលផែនការរបស់គេ អាចទទួលបានជោគជ័យហើយ។ ជាពិសេស លាភក្រៅរបស់គេក៏អាចចូលមកផងដែរ។ ជាហេតុដែលធ្វើឲ្យទ្រព្យគេអាចចូលមកច្រើនគ្មានកន្លែងទុក៕