ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?

ឆ្នាំកុរ

បុរសដែលកើតក្នុងឆ្នាំកុរ គឺចេះស្រឡាញ់ថ្នាក់ថ្នមប្រពន្ធណាស់ ថែមទាំងចេះលួងប្រពន្ធឲ្យសប្បាយចិត្ត។ ជាពិសេស គេក៏អាចរកបានលុយច្រើនចូលផ្ទះផងដែរ ដោយធ្វើឲ្យគេមានលុយដែលចាយមិនអស់ឡើយ។

ឆ្នាំរោង

មនុស្សប្រុសដែលកើតក្នុងឆ្នាំរោង ធ្វើការគឺមានភាពរឹងពឹង នឹងនរ ថែមទាំងចេះមើលវែងឆ្ងាយ។ ជាពិសេស បុរសដែលកើតក្នុងឆ្នាំនេះ មានសមត្ថភាពខ្ពស់ក្នុងការរកប្រាក់ធំចូលផ្ទះ។ ជាហេតុដែលធ្វើឲ្យប្រពន្ធគេអាចរស់នៅប្រកបដោយសុភមង្គលបាន។

ឆ្នាំមមែ 

បុរសដែលកើតក្នុងឆ្នាំមមែ ថ្វីត្បិតតែមិនសូវក្លាហាន ប៉ុន្តែចំពោះរឿងដែលរកប្រាក់ គឺគេម៉ត់ចត់ខ្លាំងណាស់។ មិនថាលុយធំ ឬលុយតូច គេសុទ្ធតែមិនលើកលែងឲ្យទាំងអស់។ ដូចនេះ នរណាអាចរៀបការជាមួយគេ នឹងមិនចាំបាច់ព្រួយបារម្ភពីរឿងប្រាក់នោះទេ៕