ការធ្វើសមាធិអាចផ្ដល់អត្ថប្រយោជន៍ជាច្រើនចំពោះទាំងផ្លូវចិត្តនិងសុខភាពផ្លូវកាយ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ការធ្វើសមាធិល្អយ៉ាងណាទៅ? ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីមូលហេតុដែលអ្នកចាំបាច់គួរធ្វើសមាធិ ៖

១. កាត់បន្ថយកម្រិតនៃភាពស្ត្រេស

នេះក៏ព្រោះតែការធ្វើសមាធិនាំឱ្យអ្នកផ្ដោតអារម្មណ៍ដាក់ចិត្តលើការដកដង្ហើម។ ភាគច្រើននៃពួកយើងមានអារម្មណ៍ថាហត់ខ្លាំង ហើយស្ត្រេសក៏ព្រោះតែចិត្តចេះតែគិត។ ការធ្វើសមាធិជាវិធីដ៏ល្អបំផុតមួយសម្រាប់ភាពស្ងប់សុខក្នុងចិត្តនិងកាត់បន្ថយភាពតានតឹងបានយ៉ាងប្រសើរ។ ចូរចំណាយពេលពី ១០​ ទៅ ១៥ នាទីក្នុងមួយថ្ងៃទៅអង្គុយកន្លែងស្ងាត់ ហើយធ្វើការសមាធិផ្ដោតអារម្មណ៍លើការដកដង្ហើមចេញចូលមួយៗជ្រៅបណ្ដោយចិត្ត។

២. សម្ពាធឈាមប្រក្រតី

ភាពតានតឹងក្នុងអារម្មណ៍ពេក ឬស្ត្រេសអាចបណ្ដាលឱ្យសម្ពាធឈាមឡើងខ្ពស់ដែលអាចបង្កើនហានិភ័យនៃបញ្ហាសុខភាព ពិសេស គឺជំងឺបេះដូង លើសសម្ពាធឈាម ដាច់សសៃឈាមខួរក្បាល។ ទោះជាយ៉ាងណាដូចបានរៀបរាប់ក្នុងចំណុចខាងលើការធ្វើសមាធិអាចជួយកាត់បន្ថយស្ត្រេសដែលល្អសម្រាប់កម្រិតនៃសម្ពាធឈាម។

៣. ជួយឱ្យស្រកទម្ងន់ដែលលើស

ដើម្បីអាចស្រកទម្ងន់បានដូចក្ដីប្រាថ្នាចូរចំណាយពេល ៣០ នាទីរៀងរាល់ព្រឹកធ្វើសមាធិ។ នេះក៏ព្រោះតែកម្រិតនៃភាពស្ត្រេសរបស់អ្នកនឹងត្រូវថយចុះដោយការធ្វើសមាធិ ហើយទប់ស្កាត់ពីការទទួលទានអាហារសម្រន់ផ្សេងៗដែលអាចបន្ថែមកាឡូរី។

៤. ទប់ទល់បញ្ហាថប់បារម្ភនិងធ្លាក់ទឹកចិត្ត

ការធ្វើសមាធិក៏ជាវិធីដ៏ងាយបំផុតមួយដើម្បីទប់ទល់នឹងបញ្ហានៃជំងឺធ្លាក់ទឹកចិត្ត ព្រមទាំងបញ្ហាថប់បារម្ភផងដែរ។ អ្វីដែលសំខាន់ គឺអ្នកត្រូវហ្វឹកហាត់គ្រប់គ្រងចិត្តឱ្យស្ងប់ ហើយសម្រួលអារម្មណ៍។ ការធ្វើសមាធិជាវិធីដ៏ល្អបំផុតមួយសម្រាប់ភាពស្ងប់សុខក្នុងចិត្តនិងកាត់បន្ថយភាពតានតឹងបានយ៉ាងប្រសើរ។ ចូរចំណាយពេលពី ១០​ ទៅ ១៥ នាទីក្នុងមួយថ្ងៃទៅអង្គុយកន្លែងស្ងាត់ ហើយធ្វើការសមាធិផ្ដោតអារម្មណ៍លើការដកដង្ហើមចេញចូលមួយៗជ្រៅបណ្ដោយចិត្ត។

៥. ជួយឱ្យគេងលក់បានស្កប់

ការធ្វើសមាធិជាប្រចាំនឹងធ្វើឱ្យអ្នកឆាប់គេងលក់ដោយវាជាវិធីដ៏ល្អដើម្បីបំបាត់ទុក្ខ ឬការគិតអវិជ្ជមាន។ ចិត្តស្ងប់នឹងជួយឱ្យអ្នកអាចគេងបានស្កប់គ្រប់គ្រាន់៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង