ភាគច្រើននៃពួកយើងសុទ្ធតែស្គាល់ដំឡូងបារាំងនិងដឹងពីអត្ថប្រយោជន៍ដ៏ប្រសើររបស់អាហារមើមនេះចំពោះសុខភាព។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ប៉ុន្តែទោះបីជាឧស្សាហ៍ទទួលទានញឹកញាប់ប៉ុណ្ណាក៏ដោយ ក៏ប្រហែលជាមិនធ្លាប់ចាប់អារម្មណ៍ពីផលល្អនៃសំបកដំឡូងបារាំងចំពោះសក់និងស្បែកឡើយ។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរបៀបប្រើប្រាស់សំបកដំឡូងបារាំងពង្រឹងសក់ ហើយធ្វើឱ្យស្បែកសស្អាតជាងមុន ៖

១. សម្រាប់ស្បែកកាន់តែសជាងមុន

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែចិតសំបកដំឡូងបារាំងសិន បន្ទាប់មកដុសផ្នែកខាងក្នុងនៃសំបកដំឡូងបារាំងលើស្បែក។ ត្រូវប្រាកដថាសំបកដំឡូងនៅស្រស់មានជាតិសំណើម។ អ្នកអាចបន្ថែមទឹកក្រូចឆ្មារបន្តិចលើសំបកដំឡូងបារាំងដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរ។ ទុកចោលរហូតដល់ស្ងួត សឹមលាងសម្អាតស្បែកមុខចេញជាមួយទឹកក្ដៅឧណ្ហៗ។ អនុវត្តជាប្រចាំរហូតដល់ទទួលបានលទ្ធផលគាប់ចិត្ត។

២. សម្រាប់ពង្រឹងសុខភាពសក់

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកិនសំបកដំឡូងបារាំងឱ្យម៉ដ្ឋ។ បន្ទាប់មកពូតយកទឹក រួចលាបទឹកដំឡូងបារាំងស្រស់លើស្បែកក្បាល។ ម៉ាស្សាសម្រាប់រយៈពេលយ៉ាងហោចណាស់ ៥ នាទី និងទុកចោលសម្រាប់រយៈពេល ១៥ នាទីទៀត សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ៕