សកម្មភាពរាងកាយត្រូវបានគេដឹងថាបង្កើនថាមពលក្នុងខ្លួន។ នេះដោយសារតែ ការហាត់ប្រាណជួយបង្កើនសង្វាក់បេះដូង និងលំហូរឈាម ដែលជាហេតុធ្វើឲ្យអ្នកមានអារម្មណ៍ល្អ។ នេះហើយគឺជាអត្ថប្រយោជន៍មួយក្នុងចំណោមអត្ថប្រយោជន៍ជាច្រើននៃការហាត់ប្រាណ។ ទោះបីជាយ៉ាងណាក៏ដោយ ក្រោយហាត់ប្រាណរួច វាទំនងជាធ្វើឲ្យអស់កម្លាំងដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ដូច្នេះបើសិនជាអស់កម្លាំងបែបហ្នឹង តើការគេងមួយស្របក់អាចមានប្រយោជន៍ដែរទេ?
អត្ថប្រយោជន៍នៃការគេងថ្ងៃក្រោយហាត់ប្រាណរួច
- សាច់ដុំជាមកវិញ៖ ការគេងថ្ងៃក្រោយហាត់ប្រាណរួច អាចទ្រទ្រង់ដល់ការជាឡើងវិញរបស់សាច់ដុំ។ នៅពេលអ្នកគេង ក្រពេញ Pituitary នឹងបញ្ចេញអ័រម៉ូន លូតលាស់។ សាច់ដុំត្រូវការអ័រម៉ូនមួយនេះដើម្បីជួសជុល និងបង្កើតកោសិកា។
- ពង្រឹងដល់ការគេង៖ ការគេងមិនគ្រប់គ្រាន់អាចជារឿងនាំឲ្យរំខានដល់ការជារបស់សាច់ដុំ។ វាក៏ទៅបន្ថយមុខងារឆ្លាតវៃ និងប្រព័ន្ធភាពស៊ាំទៅជាចុះខ្សោយបានដែរ។ តាមរយៈការគេងមួយស្របក់ វានឹងបន្ថយឥទ្ធិពលនៃការគេងមិនគ្រប់គ្រាន់វិញបាន។
- បន្ថយការអស់កម្លាំងរាងកាយ៖ ការមានអារម្មណ៍ងងុយគេងក្រោយហាត់ប្រាណរួចគឺជាសញ្ញានៃការអស់កម្លាំងរបស់សាច់ដុំ។ ប៉ុន្តែដោយសារតែ ការគេងជំរុញដល់ការជាសះរបួសរបស់សាច់ដុំ ដូច្នេះវានឹងបន្ថយភាពអស់កម្លាំងវិញ។
- បង្កើនការប្រុងប្រយ័ត្ន៖ ការគេងថ្ងៃមួយស្របក់ក្រោយហាត់ប្រាណរួចអាចបង្កើនថាមពលផ្លូវចិត្ត។ បើសិនជាអ្នកភ្ញាក់ពីគេងលឿនដើម្បីហាត់ប្រាណ ការគេងថ្ងៃប្រហែលជាអាចជួយឲ្យមានអារម្មណ៍អស់កម្លាំងកាន់តែតិចតួច។
គុណវិបត្តនៃការគេងថ្ងៃក្រោយហាត់ប្រាណរួច
- គុណភាពនៃការគេងមិនគ្រប់គ្រាន់៖ ការហាត់ប្រាណនឹងបង្កើនចំនួន Endorphin និងសីតុណ្ហភាពរាងកាយ។ ការផ្លាស់ប្តូរបែបនេះអាចធ្វើឲ្យខួរក្បាល និងរាងកាយមិនអាចគេងលក់ទេ។ ដូច្នេះទោះបីជាអ្នកចង់គេងថ្ងៃ វាក៏ប្រហែលជាពិបាកនឹងគេងប្រកបដោយគុណភាពណាស់។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- បង្កើនភាពខ្សោយ៖ បើសិនជាអ្នកគេងថ្ងៃរយៈពេលយូរ អ្នកប្រហែលជាចូលទៅក្នុងដំណាក់កាលគេងលង់លក់ខ្លាំង។ អ្នកនឹងមានអារម្មណ៍ខ្សោយ និងមិនស្រួលខ្លួនវិញក្រោយពីភ្ញាក់ពីគេងរួច។ រឿងនេះអាចកើតឡើងបើសិនជាអ្នកគេងយូររហូតដល់ កន្លះម៉ោង។
- រំខានដល់ការគេងនៅពេលយប់៖ ថ្វីបើការគេងថ្ងៃអាចបន្ថយការគេងនៅពេលយប់ វាអាចនឹងមានឥទ្ធិពលអវិជ្ជមានចំពោះការគេងនៅពេលយប់បាន។ អ្នកក៏ប្រហែលជាពិបាកក្នុងការគេងលក់៕