សម្រាប់អ្នកដែលដឹងថាខ្លួនឯងងាយនឹងកើតមុននោះ វាក៏គ្មានវិធីសាស្រ្តសមស្របណាមួយដែលអាចព្យាបាល និងបង្ការជំងឺនេះបានយ៉ាងមានប្រសិទ្ធភាពនោះដែរ។ ដូច្នេះវាអាចជារឿងមួយសាំចិត្តយ៉ាងខ្លាំង ហើយជាធម្មតាក៏នឿយហត់នឹងការប្រើប្រាស់ផលិតផលថែរក្សាសម្រស់គ្រប់យ៉ាងផងដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
យ៉ាងណាមិញ តាមការស្រាវជ្រាវកម្រិតកំពូលទៅលើមេរោគល្អៗក្នុងពោះវៀន ធ្វើឲ្យអ្នកវិទ្យាសាស្រ្តរកឃើញទំនាក់ទំនងរវាងសុខភាពពោះវៀន និងការកើតមុន។ រឿងនេះអាចបញ្ជាក់ថា យើងគួរតែពិនិត្យទៅលើអ្វីដែលបានញ៉ាំជាអាហារពេលយប់ជាងអ្វីដែលអ្នកធ្វើមុខកញ្ចក់។
ស្បែក និងពោះវៀនគឺជាសរីរាង្គដ៏សំខាន់សម្រាប់ថែរក្សារាងកាយពីការឈ្លានពានរបស់មេរោគបង្កជំងឺ។ ជាក់ស្តែង អ្នកដែលមានជំងឺក្រពះពោះវៀនដូចជា រលាកពោះវៀន ច្រើនតែមានជាប់ទាក់ទងនឹងបញ្ហាស្បែកថែមទៀត ដែលជាហេតុធ្វើឲ្យយើងដឹងថា សុខភាពស្បែក និងពោះវៀនមានទំនាក់ទំនងគ្នា។ មេរោគល្អៗក្នុងពោះវៀនជួយថែរក្សាប្រព័ន្ធការពារពោះវៀន ពីការជ្រាប់ចូលរបស់ប្រូតេអ៊ីនមិនបានរំលាយ និងជាតិពុល ទៅក្នុងរបត់ឈាម និងប៉ះពាល់ដល់ស្បែក។ ប៉ុន្តែរបាំងការពារនេះនឹងបើកជាធម្មតាសម្រាប់ជីវជាតិចូលក្នុងចរន្តឈាម និងចិញ្ចឹមស្បែក។ ក្នុងករណីដែលតុល្យភាពរបស់មេរោគល្អៗនេះរងការប៉ះពាល់ របាំងការពារពោះវៀនក៏ចុះខ្សោយដែរ។ រឿងនេះហៅថា Dysbiosis ដែលនាំឲ្យមានការរលាក និងបញ្ចេញភ្នាក់ងារបង្កការរលាកឈ្មោះថា Cytokines ដែលនាំឲ្យកើតជាជំងឺមុន។ ការរលាកនេះក៏អាចបំផ្លាញដល់ភ្នាស់របស់ពោះវៀន ដែលជាហេតុនាំឲ្យបាក់តេរីចូលទៅក្នុងចរន្តឈាម ហើយក៏ប៉ះពាល់ដល់ស្បែក រហូតដល់កើតមុនដែរ។
ដើម្បីបង្កើនចំនួនបាក់តេរីល្អៗឡើងវិញ និងដោះស្រាយអតុល្យភាពមេរោកនេះ អ្នកត្រូវតែផ្តោតសំខាន់ទៅលើវិធីសាស្រ្តពីរយ៉ាង ដោយទី១ ផ្តោតសំខាន់ទៅលើការបន្ថែមបាក់តេរីល្អក្នុងរបបអាហារតាមរយៈថ្នាំបំប៉នប្រូបាយអូទិច។ ចូរជ្រើសរើសថ្នាំបំប៉នដែឡមាន ៣០ Billion (CFUs) ហើយផ្ទុកដោយ Lactobacillus និង Bifidobacterium Sp។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ទី២ អ្នកត្រូវតែចិញ្ចឹមបាក់តេរីល្អៗទាំងនោះដោយប្រើពពួកប្រ៊ីបាយអូទិច។ ប្រ៊ីបាយអូទិចមានដូចជា បន្លែប្រភេទជ្រួក ជាពិសេសគីមឈី៕