ស្ត្រីមួយចំនួនកំពុងជួបប្រទះបញ្ហាចំណង់ផ្លូវភេទថយចុះ ហើយមិនដឹងជាគួរដោះស្រាយបែបណា។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) កុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗជួយបង្កើនចំណង់ផ្លូវភេទឡើងវិញ ៖
១. រួមបញ្ចូលអយស្ទ័រក្នុងរបបអាហារ
បរិមាណនៃជាតិស័ង្កសីក្នុងអយស្ទ័រជួយរាងកាយផលិតអ័រម៉ូនតេស្តូស្តេរ៉ូនដែលមានតួនាទីគ្រប់គ្រងពង្រឹងដំណើរការមុខងារផ្លូវភេទរបស់បុរសនិងស្ត្រី។ ចំពោះបុរសការទទួលទានអយស្ទ័រជួយបង្កើនដល់បរិមាណនៃមេជីវិតឈ្មោល និងសមត្ថភាពនៃការហែល។ រីឯស្ត្រីវិញជាតិស័ង្កសីជួយដល់អូវែធ្វើឱ្យមានតុល្យភាពរវាងអ័រម៉ូន estrogen អ័រម៉ូន progesterone និងអ័រម៉ូន testosterone។
២. ទទួលទានស៊ុត
ស៊ុតមានផ្ទុកសម្បូរទៅដោយវីតាមីន B ជួយទប់ទល់នឹងបញ្ហាស្ត្រេសដែលជាអ្វីមួយបណ្ដាលឱ្យចំណង់ផ្លូវភេទថយចុះ។ ម្យ៉ាងវិញទៀតស៊ុតក៏ជាប្រភពដ៏ប្រសើរនៃប្រូតេអ៊ីនគុណភាពខ្ពស់ដែលមិនត្រឹមតែចាំបាច់សម្រាប់សុខភាពសាច់ដុំនិងស្បែកប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយគ្រប់គ្រងកម្រិតអ័រម៉ូនផងដែរ។ នៅពេលភាពតានតឹងក្នុងអារម្មណ៍ត្រូវបានកម្ចាត់ ហើយអ័រម៉ូនមានតុល្យភាពនោះចំណង់ផ្លូវភេទរបស់អ្នកនឹងល្អឡើងវិញ។
៣. កុំភ្លេចទទួលទានផ្លែចេក
មិនត្រឹមតែជួយគ្រប់គ្រងសម្ពាធឈាមនិងការកន្ត្រាក់នៃបេះដូងប៉ុណ្ណោះទេ ប៉ុន្តែផ្លែឈើនេះក៏ល្អសម្រាប់ជម្រុញចំណង់ផ្លូវភេទទាំងបុរសនិងស្ត្រី។ ដូច្នេះកុំភ្លេចរួមបញ្ចូលផ្លែចេកក្នុងរបបអាហារប្រចាំថ្ងៃ។
៤. ទទួលទានផ្លែបឺរ
ផ្លែឈើនេះក៏ជាប្រភពដ៏ប្រសើរនៃប៉ូតាស្យូមនិងវីតាមីន b6 ដែលជួយបង្កើនចំណង់ផ្លូវភេទ។
៥. ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់
មិនចាំបាច់ទាល់តែធ្វើលំហាត់ប្រាណខ្លាំងក្លាឡើយត្រឹមតែកម្រិតស្រាលទៅមធ្យមដូចជាការដើរ រត់ត្រឹកៗ ហែលទឹក ជិះកង់ ឬលេងបាល់ក៏អាចជួយទប់ទល់នឹងភាពស្ត្រេសបានដែរ។ ការធ្វើលំហាត់ប្រាណជួយសម្រួលចរន្តឈាមដែលឆ្ពោះតម្រង់ទៅប្រដាប់ភេទ។
៦. គេងឱ្យបានគ្រប់គ្រាន់
ការគេងមិនគ្រប់គ្រាន់អាចជះឥទ្ធិពលគួរឱ្យកត់សម្គាល់លើចំណង់ផ្លូវ។ នេះក៏ព្រោះតែបរិមាណអ័រម៉ូន testosterone ត្រូវថយចុះ ហើយចំណង់ផ្លូវភេទក៏បាត់បង់តាមនោះដែរចំពោះទាំងបុរសនិងស្ត្រី។ ដូច្នេះចូរប្រាកដថាអ្នកគេងបានពី ៧ ទៅ ៩ ម៉ោងក្នុងមួយយប់។
៧. កុំទទួលទានគ្រឿងស្រវឹងច្រើនពេក
ក្រៅពីបន្ថយចំណង់ផ្លូវភេទហើយនោះ ការទទួលទានគ្រឿងស្រវឹងច្រើនពេកក៏ធ្វើឱ្យឱកាសនៃការឈានដល់ចំណុចកំពូលថយចុះផងដែរ៕