ឆ្នាំទាំង៤ខាងលើនេះ ជាឆ្នាំដែលចំណាយច្រើន ប៉ុន្តែចំណូលក៏ខ្ពស់ផងដែរ។ ហេតុអ្វីបានជាបែបនេះទៅ?

ឆ្នាំជូត

បុគ្គលដែលកើតក្នុងឆ្នាំនេះ ជាមនុស្សដែលមានខួរក្បាលឆ្លាតមួយផ្នែកទៀត ​ដោយធ្វើឲ្យទ្រព្យអាចរត់មកហៅគេ។ ជាធម្មតា នៅពេលដែលគេឃើញអ្វីពេញចិត្ត នឹងទិញភ្លាម ដោយចំណាយច្រើនខ្លាំងណាស់។ ប៉ុន្តែគេអាចរកបានចំណូលដែលខ្ពស់ខ្លាំងជាងការចំណាយទៅទៀត។ 

ឆ្នាំថោះ

អ្នកដែលកើតក្នុងឆ្នាំនេះ ជាបុគ្គលដែលចូលចិត្តចាយលុយ ប៉ុន្តែគេតែងចាយទៅលើកន្លែងដែលត្រូវ ដូចជាទិញផ្ទះ និងឡានជាដើម ព្រោះគេដឹងថា ការរកបានលុយគឺពិបាកណាស់។ ម្យ៉ាងទៀត គេក៏មិនរកប្រាក់ ដោយដើរផ្លូវវៀចដែរ ដោយគេរកប្រាក់តាមផ្លូវត្រង់ជានិច្ច។ ជាហេតុដែលធ្វើឲ្យទេវតាតែងតែប្រមូលទ្រព្យមកឲ្យគេជានិច្ច។

ឆ្នាំមមី

អ្នកដែលកើតក្នុងឆ្នាំនេះ ជាបុគ្គលដែលចូលចិត្តធ្វើការបណ្តាក់ទុន ហើយជាការបណ្តាក់ទុនក្នុងរយៈពេលវែង ព្រោះគេចូលចិត្តប្រមូលផលខ្ពស់ចូលមកណាស់។ ដូចនេះ គេនឹងមានប្រាក់ចាយគ្រប់ពេល ព្រោះផលដែលគេបានមកគឺច្រើន ទោះបីប្រមូលបានក្នុងរយៈពេលយូរក៏ដោយ។

ឆ្នាំច

អ្នកដែលកើតក្នុងឆ្នាំនេះ ជាបុគ្គលដែលចាយច្រើន ប៉ុន្តែគេក៏ជឿជាក់ដែលថា គេនឹងអាចចំណេញមកវិញក្នុងរយៈពេលខ្លី។ ដោយសារតែសមត្ថភាពរកប្រាក់គេខ្ពស់ ទើបធ្វើឲ្យគេអាចចំណាយច្រើនបាន៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង