សំណួរនៃចម្លើយនេះមានអ្នកខ្លះអាច អ្នកខ្លះមិនអាច ប៉ុន្តែអ្នកក៏ត្រូវតែមើលតាមស្ថានភាពដែរ បើអ្នកស្ថិតក្នុងស្ថានភាពខាងក្រោមនេះ អ្នកមិនត្រូវធ្វើជាមិត្តនឹងគ្នាឡើយ។ តើមានស្ថានភាពអ្វីខ្លះ?
អ្នកដាក់មិនចុះ
នៅពេលដែលអ្នកមានចិត្តមិនដាច់ ហើយនៅស្តាយ មិនអាចទម្លាក់មនោសញ្ចេតនាចុះបាន អ្នកមិនត្រូវធ្វើជាមិត្តនឹងគ្នានោះទេ ព្រោះវាអាចធ្វើឱ្យអ្នកកាន់តែឈឺនៅចុងក្រោយ ព្រោះអ្នកទាំងពីរមិនអាចទៀតទេ។
នៅមានសង្ឃឹម
នៅពេលដែលអ្នកនៅតែមានសង្ឃឹមថា អ្នកនិងគេអាចនៅជាមួយគ្នាវិញ នោះអ្នកមិនត្រូវធ្វើជាមិត្តនឹងគ្នានោះទេ ព្រោះអ្នកទាំងពីរមិនអាចឡើយ ហើយបើអ្នកនៅតែជាមិត្តភក្តិរបស់គេ នឹងធ្វើឱ្យអ្នកពិបាកបំភ្លេចបាន។
មិត្តភក្តិសង្ឃឹមថាអ្នកទាំងពីរអាចធ្វើជាមិត្តនឹងគ្នា
នៅពេលដែលមិត្តអ្នកបង្ខំឱ្យអ្នកទាំងពីរធ្វើជាមិត្តនឹងគ្នា អ្នកមិនត្រូវធ្វើនោះទេ ព្រោះនៅពេលដែលគេមានអ្នកថ្មី ហើយនាំមកជួបអ្នក នោះអ្នកនឹងកាន់តែពិបាកចិត្តថែមទៀត ដូចនេះអ្នកមិនគួរធ្វើជាមិត្តនឹងគ្នាឡើយ។
ទម្លាប់មានគេ
នៅពេលដែលអ្នកទម្លាប់មានគេនៅជិតអ្នក ហើយបែកគ្នារួច អ្នកនៅតែចង់នៅក្បែរគេ ដោយជ្រើសរើសវិធីដែលធ្វើជាមិត្តរបស់គេ ដើម្បីឱ្យគេនៅក្បែរអ្នក នេះជាវិធីដែលល្ងង់បំផុត ព្រោះនៅចុងក្រោយមានតែអ្នកជាអ្នកឈឺប៉ុណ្ណោះ ព្រោះនៅថ្ងៃណាមួយគេនឹងមានអ្នកថ្មីជាមិនខាន។
គេសង្ឃឹមថាអ្នកនៅតែអាចធ្វើជាមិត្តរបស់គេ
នៅក្រោយពេលដែលអ្នកបែកគ្នារួច ហើយគេនៅតែសុំអ្នកធ្វើជាមិត្ត ដោយមកលួងអ្នក ហើយនិយាយលេងជាមួយអ្នក ដើម្បីកុំឱ្យអ្នកពិបាកចិត្តខ្លាំង នោះអ្នកមិនត្រូវនិយាយជាមួយគេច្រើននោះទេ ព្រោះវាកាន់តែធ្វើឱ្យអ្នកដាក់គេមិនចុះ អ្នកនឹងនៅតែមានសង្ឃឹមថាអ្នកអាចនៅជាមួយគេវិញ ដូចនេះមិនត្រូវធ្វើជាមិត្តគេឡើយ នៅពេលដែលគេសុំ៕