Photo of beautiful pregnant woman sleeping in bed

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីម៉ោងដែលស្ត្រីមានផ្ទៃពោះគួរតែចូលគេង ទើបល្អចំពោះសុខភាព។ តើមានអ្វីខ្លះទៅ?

ក្នុងដំណាក់កាលដំបូងនៃការមានផ្ទៃពោះ ថ្វីត្បិតតែគ្រូពេទ្យថាអ្នកម្តាយអាចគេងចាប់ពី៨ដល់៩ម៉ោងក្នុងមួយយប់ ដើម្បីទទួលបានសុខភាពល្អ។ ប៉ុន្តែក្នុងដំណាក់កាលនោះ ជាពេលដែលអ្នកចាញ់កូនខ្លាំង ហើយញ៉ាំមិនសូវចូល ព្រមទាំងគេងមិនសូវលក់។ ដូចនេះ ក្នុងដំណាក់កាលនេះ អ្នកអាចគេងលើសពី៩ម៉ោងបាន ដើម្បីគេងបានគ្រប់គ្រាន់ ទើបល្អចំពោះកូនក្នុងផ្ទៃ និងអ្នក។ ចំណែកក្នុងដំណាក់កាលកណ្តាលនៃការមានផ្ទៃពោះ ស្មារតីអ្នកម្តាយប្រែជាល្អ ហើយអ្នកម្តាយប្រែជាញ៉ាំបានច្រើនជាងមុន។ ដូចនេះ អ្នកម្តាយក្នុងមួយយប់គេងបានពី៦ដល់៧ម៉ោង គឺគ្រប់គ្រាន់ហើយ។ នៅពេលដែលដល់ដំណាក់កាលចុងក្រោយនៃការមានផ្ទៃពោះ  ជាពេលដែលអ្នកគេងមិនសូវបានហើយ ព្រោះអ្នកម្តាយអាចនឹងចាប់ផ្តើមបត់ជើងតូចច្រើន រមួលក្រពើ ព្រមទាំងអាការៈជាច្រើនទៀត ដែលរំខានដល់ការគេងរបស់អ្នកម្តាយ។ ទោះបីជាអ្នកម្តាយគេងមិនលក់យ៉ាងណា ក៏ត្រូវតែចូលគេងមុនម៉ោង១០ ហើយធ្វើយ៉ាងណាគេងឲ្យបានយ៉ាងតិច៥ម៉ោងក្នុងមួយយប់ ទើបមិនប៉ះពាល់ដល់កូនក្នុងផ្ទៃ៕