ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីបុគ្គលដែលគួរតែឲ្យគាត់ពរទារកដែលទើបតែកើតទៅផ្ទះទើបល្អ។ តើមាននរណាទៅ?

ទារកដែលទើបតែកើត ក្រោយពេលដែលដល់ថ្ងៃអាចទៅផ្ទះបាន គួរតែឲ្យលោកយាយជាអ្នកពរចេញពីពេទ្យទៅផ្ទះ ព្រោះគាត់មានបទពិសោធន៍ខ្ពស់ក្នុងការពរកូនតូច ថែមទាំងមានបទពិសោធន៍ក្នុងការមើលថែទាំ។ ផ្ទុយទៅវិញ អ្នកម្តាយដែលទើបតែសម្រាលកូនរួច មានសុខភាពខ្សោយ ហើយកម្លាំងមិនគ្រប់គ្រាន់ មិនស័ក្តិសមក្នុងការពរកូនឡើយ។ ចំណែកលោកប៉ាវិញ ទើបតែធ្វើជាប៉ាប៉ាគេលើកដំបូង នៅមិនទាន់មានបទពិសោធន៍គ្រប់គ្រាន់ក្នុងការពរកូននោះទេ។ ដូចនេះ យកល្អបើមានមនុស្សចាស់ គួរតែឲ្យគាត់ជាអ្នកពរត្រឡប់ទៅផ្ទះជាមួយអ្នក ទើបអាចរក្សាបានសុវត្ថិភាពខ្ពស់៕