ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំកុរ
បុគ្គលដែលកើតក្នុងឆ្នាំកុរ កើតមកនាំលាភតាមខ្លួនតែម្តង ថែមទាំងមានខួរក្បាលជាអ្នករកស៊ី ដោយធ្វើឲ្យគេចេះប្រើលុយបង្កើតលុយបាន។ ជាពិសេស ផលដែលគេអាចទទួលបានមិនត្រឹមតែមួយទេ គឺច្រើនកន្លែងតែម្តង។
ឆ្នាំម្សាញ់
អ្នកដែលកើតក្នុងឆ្នាំម្សាញ់ មិនខ្លាចរងទុក្ខលំបាកអ្វីឡើយ ថែមទាំងតែងតែប្រឹងប្រែងក្នុងការងារជានិច្ច។ ជាហេតុដែលធ្វើឲ្យគេអាចទទួលបានផលធំចូលមក។ ជាពិសេស ប្រាក់ដែលអាចមានក្នុងដៃមិនតិចនោះទេ។
ឆ្នាំថោះ
មនុស្សដែលកើតក្នុងឆ្នាំថោះ កើតមកអាចនាំមាសច្រើនតាមខ្លួនតែម្តង។ ជាហេតុដែលធ្វើឲ្យគេធំឡើង កាន់តែអាចបង្កើតបានទ្រព្យច្រើន។ ដូចនេះ គេនឹងមិនខ្វះប្រាក់ និងអាហារញ៉ាំទេក្នុងជីវិត៕