ការដើរគឺជាទម្រងហាត់ប្រាណដ៏ឆ្លាតវ៉ៃមួយប្រភេទដែលអាចជួយដល់ការសម្រកទម្ងន់ និងផ្តល់ជាប្រយោជន៍ចំពោះសុខភាពផ្សេងៗទៀតបាន។ ជាមួយគ្នានេះដែរ បើយើងប្រៀបធៀបជាមួយនឹងការហាត់ប្រាណផ្សេងៗទៀត មនុស្សភាគច្រើនមិនយល់ថា ការដើរមានប្រសិទ្ធភាពក្នុងការសម្រកទម្ងន់ឡើយ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ការដើររយៈពេលមួយម៉ោងរាល់ថ្ងៃ អាចជួយរំលាយជាតិខ្លាញ់ និងអាចសម្រកទម្ងន់បាន។ តាមការសិក្សាមួយ ស្រ្តីមានទម្ងន់មធ្យមចំនួន ១១នាក់បានស្រកទម្ងន់ជាមធ្យម ៧.៧គីឡូក្រាម ឬ ១០ភាគរយនៃទម្ងន់ខ្លួនរបស់គាត់ក្រោយពីធ្វើការដើរលឿនៗរយៈបេល ៦ខែរួច។ ស្រ្តីទាំងនោះបានបង្កើនរយៈពេលនៃការដើរលើស ៦ខែ ដើម្បីឲ្យដល់ មួយម៉ោងក្នុងមួយថ្ងៃ។ ការសិក្សាមួយទៀតបានសម្គាល់ឃើញថា ស្រ្តីដែលធាត់ជ្រុល និងដើរ ហើយដើររយៈពេល ៣ថ្ងៃក្នុងមួយសប្តាហ៍ រយៈពេល ៥០ ទៅ ៧០នាទី ឃើញថា អាចស្រកទម្ងន់បាន ២.៧គីឡូក្រាមក្នុងរយៈពេល ១២សប្តាហ៍។
ខណៈបេលដែលការដើរតែមួយមុខអាចជួយសម្រកទម្ងន់បាន តែវានឹងមានប្រសិទ្ធភាពកាន់តែខ្លាំងទៀតនៅពេលផ្សំគ្នាជាមួយនឹងការតមអាហារដែរ។ ការសិក្សារយៈពេល ១២សប្តាហ៍មួយបានឲ្យដឹងថា អ្នកដែលធាត់្រុល ហើយតមកាឡូរីពី ៥០០ ទៅ៨០០កាឡូរីក្នុងមួយថ្ងៃ ហើយដើររយៈបេល២ម៉ោងក្នុងមួយសប្តាហ៍ទៀត អាចស្រកទម្ងន់បានយ៉ាងគួរឲ្យកាត់សម្គាល់។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ដោយក្នុងនោះ អ្នកដើរអាចស្រកបានជាមធ្យម ១.៨គីឡូក្រាម នៅពេលប្រៀបធៀបជាមួយអ្នកមិនបានដើរ៕