ការញ៉ាំសាច់ឆៅគឺជារឿងដែលគេអនុវត្តជាញឹកញាប់សម្រាប់អាហារភាគច្រើនជុំវិញពិភពលោក។ មែនហើយ ដោយសារតែវិធីញ៉ាំអាហារមួយនេះកំពុងតែរាលដាលខ្លាំង ដូច្នេះវាក៏មានការបារម្ភខ្លាំងអំពីសុវត្ថិភាពនៃការញ៉ាំផងដែរ។ នេះដោយសារតែ នៅពេលញ៉ាំសាច់ឆៅ ការប្រឈមខ្លាំងបំផុតដែលអាចកើតមាននោះគឺឆ្លងជំងឺដែលនាំឲ្យកើតជាអាការៈពុលចំណី។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
រឿងនេះបង្កឡើងដោយការញ៉ាំអាហារមានមេរោគ ជាពិសេស បាក់តេរី វីរុស ប៉ារ៉ាសិត ឬជាតិពុល។ ជាធម្មតា បញ្ហាមេរោគនេះនឹងរាលដាលយ៉ាងខ្លាំងនៅពេលវាបានចូលទៅក្នុងពោះវៀនរួច។ មេរោគដែលបង្កជំងឺញឹកញ៉ាប់ក្នុងសាច់ឆៅនោះមានដូចជា មេរោគគ្រុនពោះវៀន មេរោគ E. Coli ឬ Listeria Monocytogenes និង Campylobacter។
អាការៈនៃជំងឺពុលចំណីនេះរួមមាន ចង្អោ ក្អួត រាករូស ឈឺពោះបែបរមួលៗ ក្តៅខ្លួន និងឈឺក្បាល។ អាការៈទាំងនេះច្រើនតែកើតមានក្នុងរយៈពេល ២៤ម៉ោង និងអាចយូរបំផុតរហូតដល់ ៧ថ្ងៃ ឬយូរជាងនេះ ដោយអាស្រ័យទៅតាមប្រភេទមេរោគបង្កជំងឺ។ ជាទូទៅ ការចម្អិនសាច់បានល្អ នឹងអាចបំផ្លាញ ឬសម្លាប់មេរោគបង្កគ្រោះថ្នាក់បាន។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ម៉្យាងវិញទៀត មេរោគនៅតែនៅមានជានិច្ចក្នុងសាច់ឆៅ។ ដូច្នេះ ការញ៉ាំសាច់ឆៅ ប្រឈមកាន់តែខ្លាំងនឹងជំងឺពុលចំណី ហើយអ្នកក៏គួរតែប្រុងប្រយ័ត្នឲ្យបានច្រើនដែរ៕