អ្នកប្រហែលជាឆ្ងល់ហើយថាតើ ប្រេងអូលីវអាចផ្តល់ផលអាក្រក់ឬអត់ក្រោយពេលប្រើប្រាស់វារួច ហើយនៅសល់។ ពិតណាស់ ប្រេងអូលីវភាគច្រើនអាចមានអាយុកាលយូរបំផុត ១៨ ទៅ ២៤ខែចាប់តាំងពីបើកគំរបវារួច។ សម្រាប់ប្រេងអូលីវប្រភេទ Exgtra Virgin Olive Oils វិញគឺមិនសូវមានការកៃឆ្នៃច្រើនទេ ហើយច្រើនតែមិនសូវទុកយូរបានឡើយ ប្រហែល ១២ ទៅ ១៨ខែអីទេ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ប្រេងអូលីវដែលខូចគុណភាពប្រហែលជាប្រែទៅជាល្វីង ដែលធ្វើឲ្យការចម្អិនអាហាររបស់អ្នកមិនទទួលបានរសជាតិឆ្អាញ់ឡើយ។ ដបប្រេងអូលីវខ្លះមានបញ្ជាក់អំពីគុណភាពរបស់វា ដូច្នេះបើសិនជាអ្នកមិនបានឃើញការបញ្ជាក់បែបនេះទេ យកល្អគួរតែស្វែងយល់អំពីរឿងនេះសិនមុនសម្រេចចិត្តទិញយកទៅប្រើប្រាស់។
អ្នកក៏គួរតែរក្សាប្រេងអូលីវនៅក្នុងកន្លែងដែលងងឹត និងត្រជាក់ដូចជា ក្នុងទូដែលមានទ្វារ ឬក្នុងទូរទឹកកក។ ចូរចាំថា បើសិនជាអ្នកដាក់វាក្នុងទូទឹកកក វាប្រហែលជាមើលទៅរាងល្អក់បន្តិច។ នេះគឺជាប្រតិកម្មធម្មតាៗទេចំពោះសីតុណ្ហភាពត្រជាក់ៗ ហើយក៏មិនបញ្ជាក់ថា ប្រេងអូលីវនេះខូចគុណភាពដែរ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ជាទូទៅ វាក៏មានប្រយោជន៍ដែរបើសិនជាដបរបស់វាត្រូវបានបង្កើតឡើងដោយកញ្ចក់កែវពណ៌ខ្មៅ ដូចជាពណ៌បៃតងខ្មៅ វានឹងជួយទប់ស្កាត់ការចាំងពន្លឺ ដែលនាំឲ្យខូចគុណភាពបាន៕