ការថែរក្សាសុខភាពសួតបានល្អគឺជារឿងសំខាន់ដែលត្រូវធ្វើ។ មែនហើយ មានកត្តាប្រឈមញឹកញាប់មួយចំនួនដូចជា ការប៉ះពាល់នឹងផ្សែងបារី និងជាតិពុលក្នុងមជ្ឈដ្ឋាន ព្រមទាំងការញ៉ាំអាហារបង្កការរលាកច្រើន អាចបង្កជាផលរំខានដល់សុខភាពសរីរាង្គមួយនេះបាន។ ទោះបីជាយ៉ាងណាក៏ដោយ ការស្រាវជ្រាវបានបង្ហាញថា ការផ្លាស់ប្តូររបៀបរស់នៅដូចជា របបអាហារសម្បូរជីវជាតិ អាចជួយការពារសុខភាពសួត និងបន្ថយការខូចខាតសួត និងអាការៈរបស់ជំងឺនេះបាន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)អាហារទាំងនោះមានដូចតទៅ៖
ម្ទេសប្លោក
ម្ទេសប្លោកគឺជាប្រភពដែលសម្បូរវីតាមីន C ជាងគេ ហើយវាក៏ជាវីតាមីនដែលរលាយក្នុងទឹក និងមានថាមពលខ្លាំងក្លាក្នុងរាងកាយផងដែរ។ ការទទួលបានវីតាមីន C គ្រប់គ្រាន់ គឺជារឿងសំខាន់សម្រាប់អ្នកជក់បារី។ តាមពិតទៅ អ្នកដែលជក់បារីគួរតែញ៉ាំវីតាមីន C បន្ថែម ៣៥មីលីក្រាមទៀតក្នុងមួយថ្ងៃ។
ផ្លែប៉ោម
ការស្រាវជ្រាវបានបង្ហាញថា ការញ៉ាំផ្លែប៉ោមទៀងទាត់ប្រហែលជាជំរុញដល់មុខងាររបស់សួត។ ឧទាហរណ៍ ការសិក្សាបានបង្ហាញថា ការញ៉ាំផ្លែប៉ោមមានជាប់ទាក់ទងនឹងការថយចុះភាពខ្សោយរបស់មុខងារសួតលើអ្នកធ្លាប់ជក់បារី។ ការញ៉ាំផ្លែប៉ោមចាប់ពីប្រាំផ្លែឡើងទៅក្នុងមួយសប្តាហ៍ក៏ជាប់ទាក់ទងនឹងការពង្រឹងដល់មុខងារសួត និងបន្ថយការកើតជំងឺ COPD។
ល្ពៅ
ល្ពៅដែលមានពណ៌ប្រភេទនេះផ្ទុកទៅដោយសារធាតុរុក្ខជាតិដែលជំរុញដល់សុខភាពសួតយ៉ាងអស្ចារ្យ។ វាសម្បូតទៅដោយសារធាតុ Carotenoids យ៉ាងពិសេសរួមទាំង Beta Carotene, Lutein និង Zeaxanthin ដែលសុទ្ធសឹងតែជាអង៉ទីអុកស៊ីដង់ និងប្រឆាំងការរលាកទៀត។ ការសិក្សាបានបង្ហាញថា កាលណាក្នុងឈាមមានសារធាតុ Carotenoids កាន់តែច្រើន សួតនឹងធ្វើការកាន់តែល្អ ហើយវាកើតឡើងទាំងលើមនុស្សចាស់ និងមនុស្សវ័យក្មេង។
ផ្លែបឺរីពណ៌ខៀវ
ផ្លែបឺរីពណ៌ខៀវសម្បូរទៅដោយជីវជាតិ ហើយការញ៉ាំផ្លែឈើមួយនេះត្រូវបានគេរកឃើញថា ជាប់ទាក់ទងនឹងប្រយោជន៍ចំពោះសុខភាពជាច្រើនដូចជា ការពារ និងថែរក្សាមុខងារសួត។ ផ្លែបឺរីពណ៌ខៀវគឺជាប្រភពដែលសម្បូរទៅដោយសារធាតុ Anthocyanins ដែលជាសមាសធាតុបំពាក់ពណ៌យ៉ាងខ្លាំងក្លា ហើយការពារជាលិកាសួតពីការខូចខាតថែមទៀត។
តែបៃតង
តែបៃតងគឺជាភេសជ្ជៈមួយប្រភេទដែលមានឥទ្ធិពលយ៉ាងអស្ចារ្យសម្រាប់សុខភាព។ Epigallocatechin Gallate (EGCG) គឺជាសារធាតុដែលមានច្រើនក្នុងតែបៃតង ហើយក៏ដើរតួនាទីជាអង់ទីអុកស៊ីដង់ផង និងប្រឆាំងការរលាកផង ដូច្នេះវាល្អក្នុងការទប់ស្កាត់ការក្រិនរឹងជាលិកាសាច់សួត។
ស្ពៃក្តោបពណ៌ក្រហម
ស្ពៃក្តោបពណ៌ក្រហមសម្បូរទៅដោយសារធាតុ Anthocyanins ដែលជាអ្នកបំពាក់ពណ៌ដល់បន្លែមួយនេះ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ក្រៅពីនេះវាក៏ជាប់ទាក់ទងនឹងការបន្ថយភាពចុះខ្សោយរបស់មុខងារសួតផងដែរ។ ការសិក្សាបានបង្ហាញថា អ្នកដែលញ៉ាំស្ពៃក្តោបប្រភេទនេះ នឹងទទួលបានជាតិសរសៃកាន់តែច្រើន ហើយក៏ជួយមុខងារសួតកាន់តែល្អជាងមុនផងដែរ៕