ឡើងស្លេស ឬកំហាកខ្លាំងអាចនឹងផ្ដល់ភាពពិបាកក៏ដូចជាការរំខានគួរឱ្យធុញ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ប៉ុន្តែកុំបារម្ភបញ្ហានេះ គឺងាយស្រួលនឹងដោះស្រាយបានណាស់! គួរធ្វើបែបណាទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះធម្មជាតិកម្ចាត់ស្លេសឆាប់រហ័ស ៖

១. ទឹកអំបិល

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយអំបិល ១ ស្លាបព្រាកាហ្វេក្នុងទឹកក្ដៅឧណ្ហៗ ១ កែវ។ កូរឱ្យសព្វ សឹមខ្ពុរមាត់ជាមួយទឹកល្បាយនេះ។ អនុវត្តឱ្យបានពី ៣ ទៅ ៤ ដងក្នុងមួយថ្ងៃ។

២. ក្រូចឆ្មារនិងទឹកឃ្មុំ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកឃ្មុំ ១ ស្លាបព្រាបាយជាមួយទឹកក្រូចឆ្មារស្រស់ ១ ស្លាបព្រាបាយក្នុងទឹកក្ដៅ ១ កែវ។ កូរឱ្យសព្វ សឹមទទួលទានទាន់ក្ដៅឧណ្ហៗ។ ចូរព្យាយាមទទួលទានឱ្យបាន ៣ ដងក្នុងមួយថ្ងៃរហូតដល់ស្រឡះបំពង់ក។

៣. រមៀត

អ្នកអាចលាយអំបិល ១ចិបជាមួយម្សៅរមៀត ១ ស្លាបព្រាបាយក្នុងទឹកក្ដៅឧណ្ហៗ ១ កែវ។ កូរឱ្យសព្វ សឹមខ្ពុរមាត់ជាមួយទឹកល្បាយឱ្យបានពី ៣ ទៅ ៤ ដងក្នុងមួយថ្ងៃ។

៤. ខ្ញី

អ្វីដែលអ្នកត្រូវធ្វើ គឺហាន់ខ្ញីជាចំណិតៗ បន្ទាប់មកដួសខ្ញីដែលហាន់រួច១ ស្លាបព្រាបាយដាក់ចូលក្នុងទឹកក្ដៅមួយពែង។ ឆុងសម្រាប់រយៈពេលពី ៥ ទៅ ៧ នាទី សឹមត្រងកាកចេញ។ អ្នកអាចបន្ថែមទឹកឃ្មុំក្នុងល្បាយរួចក្រេបទទួលទានពេញមួយថ្ងៃ៕