មានកូនក្មេងជាច្រើនតែងតែខ្លាចងងឹតនៅពេលដែលឳពុកម្តាយគេបិទភ្លើង ដូចនេះគួរតែធ្វើដូចម្តេចទៅទើបកូនមិនខ្លាចនោះ?
- នៅពេលដែលអ្នកដាក់ទោសកូន អ្នកមិនត្រូវឃុំកូនឱ្យនៅក្នុងបន្ទប់ម្នាក់ឯង ហើយបិទភ្លើងនោះទេ ព្រោះវាជាមូលហេតុដែលធ្វើឱ្យកូនខ្លាចងងឹត។
- អ្នកមិនត្រូវប្រើពាក្យគំរាមកំហែងកូននៅពេលដែលគេរករឿងថាចង់យកគេទៅដាក់នៅក្នុងកន្លែងងងឹតនោះទេ ព្រោះកូននឹងកាន់តែខ្លាចជាងមុន។
- អ្នកត្រូវតែទម្លាប់ឱ្យកូនគេងនៅក្នុងបន្ទប់ដែលងងឹតតាំងពីតូច នោះធំឡើងគេនឹងមិនខ្លាចឡើយនៅពេលដែលបិទភ្លើងបន្ទប់ ហើយគេង។
- អ្នកមិនត្រូវឱ្យកូនមើលរឿងខ្មោចច្រើនទេ ព្រោះរឿងទាំងនេះមិនល្អចំពោះកូនឡើយ ហើយអាចធ្វើឱ្យគេខ្លាចទៀតនៅពេលដែលគេនៅម្នាក់ឯង។
- បើគេខ្លាចងងឹត អ្នកត្រូវតែនៅកំដរគេ នៅក្បែរខ្លួនគេជានិច្ច យូរទៅកូននឹងមិនខ្លាចហើយ។
- នៅពេលដែលគេខ្លាច ហើយគេងមិនលក់ អ្នកអាចយកតុកតាឱ្យកូនឱប ហើយប្រាប់គេថាក្រោយពេលដែលឱបរួច នឹងមិនខ្លាចហើយ។
- អ្នកក៏អាចយករឿងនិទាននិយាយឱ្យគេស្តាប់ដែរ ហើយប្រាប់គេថានៅលើលោកនេះ គ្មានខ្មោចឡើយ ដូចនេះមិនត្រូវខ្លាចទេនៅពេលនៅកន្លែងងងឹត៕