ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីចំនួននៃនំចាំងដែលអ្នកគួរតែពិសារ ដើម្បីកុំឲ្យឡើងទម្ងន់ខ្លាំង។ តើមានអ្វីខ្លះទៅ?
នំចាំងគឺធ្វើពីដំណើប ដោយមិនសូវងាយរំលាយអាហារឡើយក្រោយពិសារចូលទៅក្នុងក្រពះ។ ចំនួនកាឡូរីក្នុងនំចាំងមួយតែងលើសចំនួនកាឡូរីរបស់បាយ១ចាន។ ដូចនេះ បើអ្នកចង់ស្រកទម្ងន់ នំចាំងនេះ គួរតែកុំញ៉ាំច្រើនពេកឲ្យសោះ។ ក្នុង១ថ្ងៃ នារីមិនគួរពិសារនំចាំងនេះលើសពី៣នំទេ ហើយបុរសមិនអាចបរិភោគនំចាំងលើសពី៥នំឡើយ ទើបអាចធ្វើឲ្យអ្នកមានរាងស្អាត មិនងាយឡើងទម្ងន់នោះទេ៕