ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរបៀបក្នុងការញ៉ាំបាយរបស់នារីដែលមានរាងស្អាត។ តើមានអ្វីខ្លះទៅ?
- ក្នុងពេលពិសារបាយម្តងៗ នារីទាំងនោះតែងចៀសពីការពិសារអាហារបំពងខ្លាញ់ អាហារដែលមានខ្លាញ់ច្រើន និងអាហារមួយចំនួនទៀតដែលអាចធ្វើឲ្យគេធាត់បាន។ ក្រោយពេលដែលគេចៀសពីអាហារមិនល្អទាំងនោះ នឹងធ្វើឲ្យគេមិនងាយធាត់ ហើយអាចរក្សាបានរាងដែលស្អាតខ្លាំងតែម្តង។
- មុនពេលដែលបរិភោគបាយម្តងៗ គេតែងរំលឹកឡើងវិញនូវអាហារទាំងឡាយដែលគេបានញ៉ាំក្នុងថ្ងៃនេះ។ ជាហេតុដែលធ្វើឲ្យគេមិនញ៉ាំលើសកំណត់ ហើយក៏មិនពិសារអាហារដែលជាន់គ្នា ធ្វើឲ្យគេងាយធាត់ផងដែរ។ ដូចនេះ អ្នកអាចបរិភោគតាមរបៀបនេះ ដើម្បីទទួលបានរាងដែលស្អាត៕