កំពុងជួបប្រទះបញ្ហាងាប់លិង្គ ឬអសមត្ថភាពក្នុងការទទួលបានការឡើងរឹងមែនទេ?(អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះធម្មជាតិដោះស្រាយបញ្ហានេះ ៖
១. សម្រាកនិងព្យាយាមគ្រប់គ្រងស្ត្រេស
ស្ត្រេស គឺជាអ្វីដែលអាចបណ្ដាលឱ្យលិង្គរបស់អ្នកមិនអាចឡើងរឹងបាន។ ជាញឹកញយស្ត្រេសតែងជះឥទ្ធិពលលើចំណង់ផ្លូវ។ ជម្រើសដ៏ប្រសើរ គឺព្យាយាមស្វែងរកវិធីគ្រប់គ្រងភាពស្ត្រេសតាមរយៈសកម្មភាពមួយចំនួនដូចជាហាត់យូហ្កា ស្ដាប់ចម្រៀង ឬទទួលយកការម៉ាស្សាជាដើម។
២. ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់
មិនចាំបាច់ទាល់តែធ្វើលំហាត់ប្រាណខ្លាំងក្លាឡើយត្រឹមតែកម្រិតស្រាលទៅមធ្យមដូចជាការដើរ រត់ត្រឹកៗ ហែលទឹក ជិះកង់ ឬលេងបាល់ក៏អាចជួយទប់ទល់នឹងភាពស្ត្រេសបានដែរ។ ការធ្វើលំហាត់ប្រាណជួយសម្រួលចរន្តឈាមដែលឆ្ពោះតម្រង់ទៅប្រដាប់ភេទ។
៣. គេងឱ្យបានគ្រប់គ្រាន់
ការគេងមិនគ្រប់គ្រាន់អាចជះឥទ្ធិពលគួរឱ្យកត់សម្គាល់លើចំណង់ផ្លូវ។ នេះក៏ព្រោះតែបរិមាណអ័រម៉ូន testosterone ត្រូវថយចុះ ហើយចំណង់ផ្លូវភេទក៏បាត់បង់តាមនោះដែរចំពោះទាំងបុរសនិងស្ត្រី។ ដូច្នេះចូរប្រាកដថាអ្នកគេងបានពី ៧ ទៅ ៩ ម៉ោងក្នុងមួយយប់។
៤. កុំទទួលទានគ្រឿងស្រវឹងច្រើនពេក
ក្រៅពីបន្ថយចំណង់ផ្លូវភេទហើយនោះ ការទទួលទានគ្រឿងស្រវឹងច្រើនពេកក៏ធ្វើឱ្យឱកាសនៃការឈានដល់ចំណុចកំពូលថយចុះផងដែរ។
៥. ឈប់ជក់បារី
ក្រៅពីជះផលប៉ះពាលគួរឱ្យព្រួយបារម្ភដល់សុខភាពសួតហើយនោះ ការជក់បារីក៏មិនល្អចំពោះចំណង់ផ្លូវភេទផងដែរ។ តើអ្នកធ្លាប់ដឹងទេថាការជក់បារីអាចធ្វើឱ្យអ្នកបាត់បង់ចំណង់ផ្លូវភេទ? វាអាចកើតឡើងដោយសារការជក់បារីអាចបង្អាក់ចរន្តឈាម។ ទាំងបុរសនិងស្ត្រីភាគច្រើនពឹងផ្អែកលើចរន្តឈាមរត់ត្រឹមត្រូវដើម្បីរួមភេទ។ ប្រសិនបើគ្មានឈាមគ្រប់គ្រាន់ត្រឹមត្រូវផ្គត់ផ្គង់ដល់ប្រដាប់ភេទពួកគេទេនោះចំណង់ផ្លូវភេទក៏ធ្លាក់ចុះដែរ។
៦. សម្រកទម្ងន់ដែលលើសចេញខ្លះ
ក្រៅពីហានិភ័យនៃជំងឺបេះដូង មហារីក និងទឹកនោមផ្អែមហើយនោះ ភាពធាត់ជ្រុលក៏បង្កបញ្ហាងាប់លិង្គផងដែរ។ ម្យ៉ាងវិញទៀតជាតិខ្លាញ់លើសក្នុងរាងកាយក៏បង្កបញ្ហាអតុល្យភាពអ័រម៉ូនដែលជាអ្វីមួយផ្សារភ្ជាប់នឹងបញ្ហាចំណង់ផ្លូវភេទថយចុះផងដែរ៕