ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអ្វីដែលអ្នកអាចទទួលបានក្រោយរៀបការបាន៣០ឆ្នាំ។ តើមានអ្វីខ្លះទៅ?

1.    អ្នកនឹងក្លាយជាបុគ្គលដែលដឹងពីរបៀបក្នុងការដោះស្រាយបញ្ហានៅពេលដែលអ្នកទាំងពីរកើតមានជម្លោះ ព្រោះអ្នកទាំងពីររស់នៅជាមួយគ្នាយូរ ដោយធ្វើឲ្យអ្នកអាចដឹងពីចិត្តគំនិតគ្នា។ ដូចនេះ បញ្ហានឹងអាចដោះស្រាយបានលឿន។

2.    អ្នកនឹងដឹងថាពេលណាគួរតែបង្កើនមនោសញ្ចេតនាអ្នកឲ្យកាន់តែល្អតាមវិធីណា ។ ដូចនេះ ស្វាមីអ្នកនឹងមិនងាយមានស្រីក្រៅឡើយ ព្រោះមានប្រពន្ធដែលចេះយល់ចិត្តគេរងចាំនៅផ្ទះ។

3.    អ្នកនឹងដឹងថាពេលណាគួររួមភេទ ហើយពេលណាគួរអត់ ដោយមិនកើតមានជម្លោះព្រោះរឿងនេះទៀតទេ ព្រោះវាក្លាយជាទម្លាប់របស់អ្នកទៅហើយ។ ម្យ៉ាងទៀត អ្នកក៏ដឹងពីគ្នាច្បាស់ដែរ។ ដូចនេះ អ្នកនឹងអាចធ្វើចិត្តបាន ដោយមិនឈ្លោះព្រោះរឿងនេះ។

4.    អ្នកនឹងចេះពិភាក្សាគ្នា ដោយមិនប្រកាន់តែគំនិតខ្លួនដូចពីមុនទៀតទេ។ ដូចនេះ មនោសញ្ចេតនាអ្នកនឹងកាន់តែល្អ ដោយសារតែអ្នកចេះយកគំនិតគេមកពិចារណា។

5.    អ្នកនឹងចាប់ផ្តើមមិនជឿសម្តីរបស់អ្នកដទៃដែលចង់បំបែកអ្នកទាំងពីរឡើយ ដោយអ្នកជឿជាក់ចំពោះស្វាមីរបស់អ្នក។ ដូចនេះ នៅពេលដែលអ្នកជឿជាក់គ្នា នោះគ្រួសារមួយនេះនឹងអាចដើរបានយូរ។

6.    ចុងក្រោយ អ្នកអាចមានអារម្មណ៍មួយថា អ្នកមិនអាចរស់នៅដោយគ្មានគ្នានោះទេ ព្រោះអ្នកបានឆ្លងកាត់រឿងជាច្រើនជាមួយគ្នាអស់រយៈពេល៣០ឆ្នាំមកហើយ។ ដូចនេះ អ្នកនឹងមិនបង្ករឿងតូចឲ្យក្លាយជារឿងធំនោះឡើយ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង