ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភដែលឆ្នាំទាំង៦ខាងលើអាចទទួលបានក្នុងរយៈពេល៥ឆ្នាំនេះ។ តើមានអ្វីខ្លះទៅ?

ឆ្នាំរោង

ចាប់ពីឆ្នាំក្រោយទៅ អ្នកនឹងមានវាសនាអាចទទួលបានលាភបន្តបន្ទាប់គ្នាចំនួន៥ឆ្នាំ ដោយធ្វើឲ្យការងារ និងមុខរបរអ្នកអាចទទួលបានជោគជ័យ។ ជាពិសេស បំណងប្រាថ្នាអ្នកក៏អាចសម្រេចបានផងដែរ។

ឆ្នាំវក 

ចាប់ពីឆ្នាំ២០១៩នេះទៅ អ្នកនឹងអាចទទួលបានទ្រព្យចំនួន៥ឆ្នាំជាប់គ្នា ដោយឋានៈអ្នកនឹងមិនទាបឡើយ។ ជាហេតុដែលធ្វើឲ្យចំណូលអ្នកក៏មិនទាបដែរ។ មិនថាអ្នកប្រកបរបរតូចប៉ុណ្ណាទេ អ្នកសុទ្ធតែអាចប្រមូលបានទ្រព្យទាំងអស់។ ដូចនេះ អ្នកនឹងអាចរស់នៅលើគំនរមាសជាមិនខាន។

ឆ្នាំមមី

ចាប់ពីឆ្នាំក្រោយទៅ លាភនឹងចូលមករកអ្នក ថែមទាំងមានមនុស្សតាមជួយច្រើនផងដែរ ដោយធ្វើឲ្យអ្នកចង់បានអ្វីក៏អាចទទួលបានទាំងអស់។ ជាពិសេស លាភនេះនឹងអាចរក្សាបានរហូតដល់ទៅ៥ឆ្នាំ។

ឆ្នាំរកា

ចាប់ពីឆ្នាំ២០១៩ទៅ ការងារ និងមុខរបរអ្នកនឹងអាចទទួលបានផលខ្ពស់ចូលមក។ ឲ្យតែអ្នកចាប់បានឱកាសឲ្យជាប់ នោះអ្នកនឹងមិនចាំបាច់ខ្លាចអត់មានប្រាក់ចាយនោះទេ។ ជាពិសេស អ្នកនឹងអាចឲ្យគ្រួសារអ្នករស់នៅបានយ៉ាងមានសុភមង្គល។

ឆ្នាំជូត

សំណាងអាក្រក់ទាំងឡាយនឹងចាកឆ្ងាយពីអ្នកចាប់ពីឆ្នាំក្រោយ ដោយធ្វើឲ្យលាភអ្នកអាចឡើងខ្ពស់ប៉ុនមេឃ។ ដូចនេះ ក្នុងរយៈពេល៥ឆ្នាំខាងមុខ អ្នកនឹងអាចធ្វើឲ្យខ្លួនអ្នកប្រែជាមនុស្សដែលជោគជ័យខ្លាំងណាស់៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង