តាំងពីកើតមក មនុស្សយើងមានពន្លកស្រង់រសជាតិប្រហែល ១០០០០ពន្លក ដោយភាគច្រើនស្ថិតនៅលើអណ្តាតដោយផ្ទាល់តែម្តង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ពន្លកស្រង់រសជាតិនេះអាចឲ្យយើងទទួលដឹងរសជាតិ៥យ៉ាងដូចជា៖
- ផ្អែម
- ជូរ
- ប្រៃ
- ល្វីង
- Umami
ពន្លកស្រង់រសជាតិនឹងជួយឲ្យយើងនឹងផ្តល់បទពិសោធន៍នៃរសជាតិទាំងអស់ខាងលើ។ កោសិកាទទួលស្រង់រសជាតិទាំងនេះអាចជំរុញឲ្យយើងចូលចិត្តអ្វី និងមិនចូលចិត្តអ្វីបាន។ ការប្រែប្រួលទៅលើពន្លកទាំងនេះអាចប៉ះពាល់ដល់ការទទួលដឹងរសជាតិបាន។ យ៉ាងណាមិញ មានរឿង ៥យ៉ាងដែលនាំឲ្យពន្លកស្រង់រសជាតិរងការប៉ះពាល់ ឬប្រែប្រួលដូចជា៖
ការបង្ករោគដោយវីរុស ឬបាក់តេរី
ការបង្ករោគនៅផ្លូវដង្ហើមខាងលើ មិនខ្វល់ថាវាជាវីរុស ឬបាក់តេរីទេ សុទ្ធតែអាចធ្វើឲ្យតឹងច្រមុះ និងហៀសំបោរ ដែលរឿងនេះអាចបន្ថយការស្រង់ក្លិន និងរសជាតិបាន។
ជំងឺ
ជំងឺសរសៃប្រសាទដែលប៉ះពាល់ទៅលើសរសៃបញ្ជាមាត់ ឬខួរក្បាលដូចជា Parkinson’s Disease, Multiple Sclerosis (MS) និងជំងឺភ្លេចភ្លាំងពេលចាស់ជរា ប្រហែលជាធ្វើឲ្យប្រែប្រួលការទទួលដឹងរសជាតិបាន។
កង្វះជីវជាតិ
ការកង្វះអាហារូបត្ថម្ភអាចបង្កជាការកង្វះវីតាមីន និងជាតិរ៉ែសំខាន់សម្រាប់បំពេញមុខងារពន្លកស្រង់រសជាតិ។ ការកង្វះជីវជាតិដែលនាំឲ្យបាត់បង់ការស្រង់រសជាតិមានដូចជា៖
- វីតាមីន A
- វីតាមីន B6
- វីតាមីន B12
- ស័ង្គសី
- ទងដែង។
ខូចសរសៃប្រសាទ
សរសៃប្រសាទដែលរត់ពីមាត់ទៅខួរក្បាលមាននាទីទទួលខុសត្រូវលើការបំពេញមុខងារស្រង់រសជាតិ និងដឹងពីចំណូលចិត្តអាហារ។ ការខូចសរសៃប្រសាទនៅតំបន់នេះ ដោយសារតែរបួស ឬជំងឺ សុទ្ធតែអាចធ្វើឲ្យប្រែប្រួលការស្រង់រសជាតិបានទាំងអស់។ មូលហេតុដែលនាំឲ្យខូចសរសៃប្រសាទ និងធ្វើឲ្យខូចដល់ការស្រង់រសជាតិមានដូចជា៖
- ការបង្ករោគនៅត្រចៀក
- ការវះកាត់ត្រចៀក
- ការធ្វើធ្មេញ
- ការវះកាត់នៅមាត់
- ខូចមុខងារសរសៃប្រសាទនៅមុខ
- ការប៉ះទង្គិចខួរក្បាល។
ការប្រើប្រាស់ថ្នាំ
មានថ្នាំមួយចំនួនអាចធ្វើឲ្យប្រែប្រួលដល់ការស្រង់រសជាតិ។ ថ្នាំភាគច្រើនដែលប៉ះពាល់ដល់ការស្រង់រសជាតិនោះគឺពពួកថ្នាំបញ្ចុះសម្ពាធឈាម Angiotensin-converting Enzyme Inhibitors។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ចំណែកថ្នាំផ្សេងៗដែលអាចធ្វើឲ្យប្រែប្រួលការស្រង់រសជាតិដែរនោះគឺ ដោយសារតែវាជំរុញឲ្យមានការស្ងួតមាត់ ដោយថ្នាំទាំងនោះមានដូចជា៖
- ថ្នាំផ្សះ
- ថ្នាំប្រឆាំងការបាក់ទឹកចិត្ត
- ថ្នាំប្រឆាំងមេរោគផ្សិត
- ថ្នាំប្រឆាំងអាឡែហ្ស៊ី
- ថ្នាំប្រឆាំងការរលាក
- ថ្នាំសម្លាប់វីរុស
- ថ្នាំបញ្ចុះទឹកនោម
- ថ្នាំបញ្ចុះសម្ពាធឈាម
- ថ្នាំបន្ធូរសាច់ដុំ
- ថ្នាំព្យាបាលក្រពេញទីរ៉ូអ៊ីត៕