សូកូឡាត្រូវបានគេទទួលស្គាល់ថា ជាអាហារដ៏ពេញនិយមមួយសម្រាប់មនុស្សជាតិ ជាពិសេសមនុស្សស្រីតែម្តង ដោយសារតែវាមានរសជាតិផ្អែមឆ្ងាញ់ផង និងផ្តល់សុខភាពផង។ យ៉ាងណាមិញ តាមការសិក្សាបានរកឃើញថា សូកូឡាប្រហែលជាផ្តល់សុខភាពពោះវៀន និងផ្លូវរំលាយអាហារផង។ តើសូកូឡាពិតជាផ្តល់សុខភាពមែនទេ?(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
សូកូឡាកើតឡើងពីថាមពលដ៏ខ្លាំងរបស់សណ្តែកកូកូអា។ និយាយរួមទៅវាមិនមែនផ្តល់សុខភាពទាំងអស់ទេ ប៉ុន្តែសូកូឡាអាចផ្តល់ជាប្រយោជន៍ដល់រាងកាយមួយចំនួនដែរ។ យោងទៅតាមការផលិតចេញពីសណ្តែកកូកូអា ក្លាយទៅជាសូកូឡា វានឹងក្លាយជាអាហារមួយប្រភេទដែលផ្ទុកទៅដោយជាតិរ៉ែ និងវីតាមីន ព្រមទាំងអង់ទីអុកស៊ីដង់ជាច្រើន។ ក្រៅពីនេះ សណ្តែកកូកូអា ក៏ផ្ទុកទៅដោយសារធាតុ Dopamine, Phenylethylamine និង Serotonin ដែលជាសារធាតុប្រឆាំងនឹងការបាក់ទឹកចិត្ត ហើយក៏ជំរុញដល់ការសប្បាយចិត្តផងដែរ។ សារធាតុ Tehobromine គឺជាសមាសធាតុមួយផ្សេងទៀតដែលមានក្នុងសណ្តែកកូកូអា ហើយក៏មានលក្ខណៈដូចជាតិកាហ្វេអ៊ីនផងដែរ។ ម៉្យាងវិញទៀត សារធាតុដែលផ្តល់សុខភាពភាគច្រើននឹងត្រូវបានបញ្ចេញមកខាងក្រៅនៅពេលសូកូឡាត្រូវបានធ្លាក់ចូលទៅក្នុងពោះវៀន ឬរំលាយដោយបាក់តេរីល្អៗក្នុងពោះវៀន។
តើសូកូឡាមានផលអាក្រក់ដល់ការំលាយអាហារ និងជំងឺចង្កោមរោគសញ្ញារលាកពោះវៀនដែរទេ?
ពិតណាស់ ជាតិផ្អែម និងផលិតផលធ្វើពីទឹកដោះគោអាចមានឥទ្ធិពលមួយទៅលើពោះវៀន ជាពិសេសបើសិនជាអ្នកជួបបញ្ហារំលាយអាហារដូចជា ចង្កោមរោគសញ្ញារលាកពោះវៀនជាដើម។ អាហារទាំងពីរនេះអាចបង្កជាការហើមពោះ និងមានខ្យល់ក្នុងពោះវៀនច្រើនផង។ ជាតិផ្អែមធ្វើឲ្យមានការរងកាន់តែច្រើនក្នុងពោះវៀន និងជំរុញដល់ការហើមពោះ។ ផលិតផលធ្វើពីទឹកដោះគោក៏អាចជំរុញឲ្យមានអាការៈទាំងនេះដូចគ្នានឹងការរំលាយជាតិផ្អែម Lactose ទៅជាជាតិស្ករ និង Galactose ដែលនាំឲ្យមានការរងអាហារដែរ។ អ្នកដែលមានប្រតិកម្មនឹងជាតិ lactose គួរតែអាចញ៉ាំសូកូឡាខ្មៅភាគច្រើនបាន ប៉ុន្តែគួរតែអានធាតុផ្សំក្នុងសូកូឡាដែលអ្នកចូលចិត្តផង ជាពិសេសសារធាតុ Lactose នេះតែម្តង។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ដូច្នេះបើសិនជាអ្នកកំពុងតែព្យាយាមឲ្យមានសុខភាពល្អ សូកូឡាខ្មៅដែលមានគុណភាពល្អគឺជាជម្រើសដ៏ល្អសម្រាប់អ្នកហើយ។ ប៉ុន្តែការញ៉ាំក្នុងកម្រិតមធ្យមនៅតែជារឿងដែលគួរធ្វើ៕