សព្វថ្ងៃនេះមានធាតុផ្សំជាច្រើនត្រូវបានគេនិយាយថា អាចជំរុញដល់ចំណង់ផ្លូវភេទមនុស្សយើង ប៉ុន្តែតើទំនាក់ទំនងរវាង ចំណង់ផ្លូវភេទ និងជីវជាតិគឺជារឿងមិនត្រឹមត្រូវមែនទេ? ទោះបីជាយ៉ាងណាក៏ដោយ ខាងក្រោមនេះគឺជាអាហារមួយចំនួនដែលត្រូវបានគេរកឃើញថាល្អបំផុតក្នុងការបង្កើនចំណង់ផ្លូវភេទមនុស្សយើង៖(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ផ្លែឪឡឹក
ផ្លែឪឡឹកផ្ទុកទៅដោយសារធាតុ Phytonutrients ដូចជា Lycopene និង Citrulline ដែលអាចបង្កើនចំនួន Nitric Oxide ក្នុងរាងកាយ និងជួយឲ្យសរសៃឈាមរីកធំបាន។ យោងទៅតាមការសិក្សាមួយបានឲ្យដឹងថា ឥទ្ធិពលក្នុងរាងកាយមានលក្ខណៈស្រដៀងគ្នានឹងថ្នាំសម្រើបផ្លូវភេទដែរ។ ប៉ុន្តែឥទ្ធិពលបែបនេះមិនមានដែនកំណត់សម្រាប់បុរសឡើយ។ ផ្លែឪឡឹកក៏ទំនងជាជួយបង្កើនចំណង់ផ្លូវភេទដល់ស្រ្តីផងដែរ។
ម្ទេសហិរ
ខណៈពេលដែលមានអំណះអំណាងតិចតួចបញ្ជាក់ថា សារធាតុ Capsaicin ដែលមានក្នុងផ្លែម្ទេស ត្រូវបានគេជឿថា អាចភ្ញោចដល់ចុងសរសៃប្រសាទនៅលើអណ្តាត ដើម្បីបញ្ចេញសារធាតុចំណង់ផ្លូវភេទ និងបង្កើនចំណង់ផ្លូវភេទកាន់តែខ្លាំងថែមទៀត។
ទឹកឃ្មុំ
ទឹកឃ្មុំត្រូវបានគេអះអាងថា អាចប្រើដើម្បីបង្កើនចំណង់ផ្លូវភេទអស់រយៈពេលច្រើនឆ្នាំមកហើយ ថ្វីបើវាមានអំណះអំណាងទាក់ទងនឹងការបង្កើនចំណង់ផ្លូវភេទតិចតួចក៏ដោយ។ ទោះបីជាយ៉ាងណាក៏ដោយ ទឹកឃ្មុំផ្ទុកទៅដោយសារធាតុ Boron ដែលអាចជួយសម្រួលដល់អ័រម៉ូន និង Nitric Oxide ដែលអាចបង្កើនចំណង់ផ្លូវភេទក្នុងពេលមានសម្រើបផ្លូវភេទបាន។
អយស្ទ័រ
អយស្ទ័រត្រូវបានគេរកឃើញថា មានសមត្ថភាពបង្កើនចំណង់ផ្លូវភេទតាំងពីឆ្នាំ ២០០៥មកម្លេះ។ យ៉ាងណាមិញ ពពួកសត្វមានសំបកសមុទ្រប្រភេទស្រដៀងៗគ្នាដូចជា ងាវ គ្រំជំពុះទារ និងពពួកសត្វងាវសមុទ្រផ្សេងៗទៀតក៏ត្រូវបានគេរកឃើញថាអាចជួយបង្កើនចំណង់ផ្លូវភេទផងដែរ។
សាច់គោគ្មានខ្លាញ់ ឬ Steak
យោងទៅតាមការសិក្សាមួយដែលធ្វើឡើងដោយសាកលវិទ្យាល័យ Texas បានឲ្យដឹងថា សាច់គោគ្មានខ្លាញ់អាចបង្កើនភាពស្រើបស្រាលរបស់មនុស្សស្រីបាន។ នេះដោយសារតែសាច់គោក្រហមគ្មានខ្លាញ់បែបនេះនឹងបង្កើនចំនួន Dopamine និង Norepinephrine ក្នុងឈាម។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ក្រៅពីនេះ វាក៏ផ្ទុកទៅដោយជាតិស័ង្គសី ដើម្បីបង្កើនចំណង់ផ្លូវភេទខ្លាំងដល់បុរសដែរ៕