ការសិក្សាថ្មីបានបង្ហាញថាភាពក្រីក្រនិងជីវភាពរស់នៅមានភាពចង្អៀតបង្កើនការរីករាលដាលនៃមេរោគឆ្លងដែលបណ្តាលឱ្យមានជំងឺកូវីដ១៩។
ក្រុមអ្នកស្រាវជ្រាវបានឈានដល់ការសន្និដ្ឋាននេះបន្ទាប់ពីបានធ្វើតេស្ត៍ស្ត្រីជិត ៤០០ នាក់ដែលបានសម្រាលកូននៅមន្ទីរពេទ្យចំនួន ២ ក្នុងទីក្រុងញូវយ៉កក្នុងអំឡុងពេលនៃការផ្ទុះឡើងនៃជំងឺកូវីដ១៩។
អ្នកស្រាវជ្រាវ បាននិយាយថា “ការសិក្សារបស់យើងបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមនិងការកើនឡើងចំនួនគ្រួសារមានទំនាក់ទំនងគ្នាយ៉ាងខ្លាំងជាមួយនឹងហានិភ័យនៃការឆ្លង។ នេះអាចពន្យល់ ពីមូលហេតុដែលជនជាតិស្បែកខ្មៅនិងជនជាតិអេស្បាញដែលរស់នៅក្នុងសង្កាត់ទាំងនេះមានហានិភ័យខ្ពស់ចំពោះការឆ្លងវីរុស” ។
ក្រុមអ្នកស្រាវជ្រាវបានរកឃើញថាស្ត្រីដែលរស់នៅក្នុងសង្កាត់ដែលមានមនុស្សរស់នៅច្រើនមានចំនួន ៣ ដងដែលងាយនឹងឆ្លងវីរុសនេះ។ ភាពក្រីក្រក៏ជាកត្តាមួយដែរ។ អ្នកស្រាវជ្រាវបាននិយាយថា ស្ត្រីដែល រស់នៅក្នុងសង្កាត់ក្រីក្រទំនងជាត្រូវបានឆ្លងទ្វេដង។
ការរកឃើញនេះកើតមាន ខណះដែលចំនួនអ្នកឆ្លងកូវីដ១៩ លើពិភពលោកបានឡើងដល់ជាង៩លាននាក់ ហើយ ឥណ្ឌាដែល មានប្រជាជនក្រីក្ររស់នៅប្រមូលផ្តុំគ្នាច្រើននោះមានអ្នកឆ្លងកូវីដ១៩រហូតដល់១៥០០០នាក់ក្នុងមួយថ្ងៃ៕