ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីមូលហេតុដែលធ្វើឲ្យមុខកូនស្រាប់តែប្រែជាពណ៌ក្រហម។ តើមកពីអ្វីទៅ?

  1. ប្រសិនជាកូនក្រោកពីគេង ឬក្នុងពេលលេង មុខស្រាប់តែឡើងក្រហម ហើយនៅមិនសុខ  ត្រចៀកក៏ក្រហម ដកដង្ហើមមិនស្រួល បបូរមាត់ស្ងួត ភាគច្រើនមកពីកូនជិតក្តៅខ្លួន ទើបកើតមានអាការៈនេះឡើងមក។
  2. នៅពេលដែលក្នុងផ្ទះ ឬក៏ក្នុងបន្ទប់របស់អ្នកខ្វះអុកស៊ីសែន ឬត្រជាក់ពេក ក្តៅពេក អាកាសធាតុស្ងួតពេក ឬមានក្លិនថ្នាំមួយចំនួន ក៏អាចធ្វើឲ្យមុខកូនឡើងក្រហមដែរ។ ជាហេតុដែលធ្វើឲ្យកូនដកដង្ហើមមិនស្រួលនោះឡើយ។
  3. បើក្រោយពេលដែលកូនក្រោកពីគេងក្នុងពេលព្រឹកមិនមានមុខក្រហម ប៉ុន្តែក្រោយពេលក្រោកពីគេងថ្ងៃ មុខក៏ក្រហម នោះភាគច្រើន កូនអាចកើតមានអាការៈក្តៅក្នុងបាន។
  4. ប្រសិនជាបបូរមាត់កូនឡើងក្រហម ប៉ុន្តែស្ទាបថ្ងាសទៅបែរជាត្រជាក់ ហើយមុខបែរជាស្លេកស្លាំង ហើយដៃជើងចេញញើសត្រជាក់ អ្នកគួរតែប្រយ័ត្ន ហើយនាំកូនទៅពិនិត្យឲ្យបានច្បាស់ ព្រោះសុខភាពកូនកំពុងតែជួបបញ្ហាហើយ៕