ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាហារដែលអាចធ្វើឲ្យកូនក្នុងផ្ទៃស្អាត។ តើមានអ្វីខ្លះទៅ?

  1. អ្នកម្តាយអាចពិសារស្ត្រប៊ឺរី និងគីវីបាន ព្រោះសារធាតុដែលមានក្នុងផ្លែឈើ២ប្រភេទនេះ អាចជួយធ្វើឲ្យស្បែកកូនស្អាតបាន ដោយធ្វើឲ្យស្បែកកូនស ទន់ និងម៉ត់រលោងតែម្តង។
  2. អ្នកម្តាយក៏អាចបរិភោគសណ្តែកខ្មៅ និងល្ងរខ្មៅដែរ ព្រោះសារធាតុដែលមានក្នុងនោះ អាចធ្វើឲ្យសក់កូនខ្មៅរលោង ស្អាតខ្លាំងតែម្តង។
  3. ពពួកគ្រាប់ស្វាយចន្ទី ក៏អ្នកអាចបរិភោគផងដែរ ព្រោះអាចជួយធ្វើឲ្យខួរក្បាលកូនក្នុងផ្ទៃលូតលាស់បានល្អ ដោយធ្វើឲ្យកូនកើតចេញមកឆ្លាត និងពូកែខ្លាំងតែម្តង។
  4. ទំពាំងបាយជូរ និងប្លូប៊ឺរី អ្នកម្តាយក៏គួរតែញ៉ាំក្នុងពេលមានផ្ទៃពោះដែរ ព្រោះអាចធ្វើឲ្យភ្នែកកូនធំ ហើយស្អាតខ្លាំងណាស់។ ដូចនេះ អ្នកម្តាយអាចបរិភោគអាហារទាំងនេះ ដើម្បីទទួលបានកូនដែលមានសម្រស់ស្អាតខ្លាំង៕