ប្រសិនបើអ្នកមានជំងឺទឹកនោមផ្អែមរួចហើយ អ្នកជំនាញវេជ្ជសាស្ត្រ ណែនាំថា“ ការមានជំងឺទឹកនោមផ្អែមអាចបង្កើនហានិភ័យ នៃការឆ្លង មេរោគកូវី១៩ ក៏ដូចជាផលវិបាកពីជំងឺទឹកនោមផ្អែម” ។
នោះមានន័យថាការជៀសវាងការឆ្លងគឺរឹតតែសំខាន់សម្រាប់អ្នកដែលមានជំងឺទឹកនោមផ្អែម។ អ្នកដែលមានជំងឺទឹកនោមផ្អែម ចាំបាច់ត្រូវ មានការប្រុងប្រយ័ត្នខ្ពស់និងធ្វើតាមដំបូន្មានសុខភាពសាធារណៈដូចជាការលាងដៃ គម្លាតសង្គម និងការពាក់ម៉ាស់ដើម្បី កាត់បន្ថយ ហានិភ័យនៃការឆ្លងជំងឺនេះ។
អ្នកដែលមានជំងឺទឹកនោមផ្អែមគួរតែតាមដានឱ្យបានដិតដល់ទៅលើកម្រិតជាតិស្ករក្នុងឈាមរបស់ពួកគេ។ ប្រសិនបើកម្រិតជាតិស្ករក្នុង ឈាមខ្ពស់ជាងកំរិតដែលគួរមានសូមទាក់ទងវេជ្ជបណ្ឌិតរបស់អ្នក។ ការថែទាំទឹកនោមផ្អែមរបស់អ្នកប្រហែលជាត្រូវការកែតម្រូវ។ លើសពីនេះទៀតការត្រួតពិនិត្យជាតិស្ករក្នុងឈាមឱ្យបានទៀងទាត់អាចជួយអ្នកជៀសផុតពីផលវិបាកនៃជំងឺទឹកនោមផ្អែមធ្ងន់ធ្ងរប្រសិនបើអ្នកវិវត្តទៅជាការឆ្លងមេរោគកូវីដ១៩ ហើយមិនដឹងខ្លួន។
ប្រសិនបើអ្នកមានស្ថានភាពបម្រុងមានជំងឺទឹកនោមផ្អែមឬមានហានិភ័យខ្ពស់នៃជំងឺទឹកនោមផ្អែម អ្នកត្រូវរក្សារបៀបរស់នៅដែល មានសុខភាពល្អ។ វាមានសារសំខាន់ខ្លាំងណាស់ ជាងពេលណា ទាំងអស់ដើម្បីជួយការពារជំងឺទឹកនោមផ្អែម។ អ្នកក៏ត្រូវអនុវត្តតាមគោលការណ៍សុខភាពសាធារណៈដើម្បីព្យាយាមជៀសវាងការឆ្លងកូវីដ១៩។
ប្រសិនបើអ្នកមានជំងឺកូវីដ១៩ ប៉ុន្តែមិនមានជំងឺទឹកនោមផ្អែម សូម ប្រយ័ត្នចំពោះការចាប់ផ្តើមនៃរោគសញ្ញាភ្លាមៗដែលអាចបង្ហាញពីជំងឺទឹកនោមផ្អែម។ ទាំងនេះរួមមានការស្រេកទឹកខ្លាំង ត្រូវការបត់ជើងតូចច្រើនជាង ធម្មតា មានអារម្មណ៍អស់កម្លាំងខ្លាំង មើលឃើញព្រិលៗ ឬមានអារម្មណ៍ច្របូកច្របល់។រោគសញ្ញាទាំងនេះអាចជាសញ្ញានៃផលវិបាកនៃជំងឺទឹកនោមផ្អែមដែលត្រូវការការព្យាបាលជាបន្ទាន់។