មានមនុស្សភាគច្រើនតែងឆ្លងកាត់ដំណាក់កាលមួយដែលចង់លេបថ្នាំទាំងមិនបាច់លេបថ្នាំ ដោយសារតែប្រញ៉ាំ ឬខ្ជិលចាក់ទឹកមកញ៉ាំ។ ប៉ុន្តែនេះគឺជាទង្វើមួយដែលបង្កគ្រោះថ្នាក់ខ្លាំងណាស់។ ការលេបថ្នាំជាមួយទឹកមិនត្រឹមតែជារឿងសំខាន់ទេ តែក៏ជួយកុំឲ្យថ្នាំស្ទះជាប់ក្នុងបំពង់អាហារផង។ ការលេបថ្នាំទាំងគ្មានទឹក អាចធ្វើឲ្យរលាកដល់បំពង់លើក្រពះ និងបង្កអារម្មណ៍គ្មានផាសុកភាពកាន់តែខ្លាំង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)រឿងនេះអាចបង្កជាអាការៈមួយចំនួនចាប់ពី ក្រហាយដើមទ្រូង និងឈឺទ្រូង រលាកបំពង់លើក្រពះ និងហូរឈាមថែមទៀត។
ចាប់តាំងពីមិនមានសរសៃប្រសាទបង្កការឈឺចាប់ក្នុងបំពង់លើក្រពះមក អាការៈរបស់វាតែងតែមិនកើតឡើងភ្លាមៗទេ ដែលធ្វើឲ្យអ្នកពិបាកដឹងថាថ្នាំធ្លាក់ចុះដល់ក្រពះឬនៅ។ អ្នកខ្លះមានអាការៈឈឺចាប់នៅទ្រូង ឬអារម្មណ៍ស្រដៀងគ្នានឹងការក្រហាយដើមទ្រូងដែរ ដូច្នេះ ពួកគេអាចនឹងមានអារម្មណ៍មិនល្អបណ្តោះអាសន្ន។ ប៉ុន្តែបើសិនយូរៗទៅ ថ្នាំនៅតែស្ទះជាប់ទៀត វានឹងបង្កជាការដាច់ដោចសាច់នៅបំពង់លើក្រពះ បង្កជាការហូរឈាមដែលឈឺចាប់ខ្លាំង ឬខ្សោះជាតិទឹកធញងន់ធ្ងរបាន។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ដូច្នេះចូរកុំព្យាយាមសាកល្បងការលេបថ្នាំដោយមិនប្រើទឹកញ៉ាំជាមួយអី គឺអាចគ្រោះថ្នាក់ដល់សុខភាពខ្លាំងណាស់៕