បើសិនជាអ្នកងាយនឹងមានអារម្មណ៍ខ្យល់គ ឬចង់សន្លប់ អ្នកប្រហែលជាធ្លាប់មានអាការៈនៃជំងឺធ្ងន់ធ្ងរណាមួយ ប្រតិកម្មនឹងថ្នាំ ឬគ្រាន់តែដោយសារធ្វើការងារហត់នឿយពេក។ ប៉ុន្តែការវិលមុខអាចបង្កឡើងដោយមូលហេតុជាច្រើន ហើយអ្នកក៏អាចដោះស្រាយបញ្ហានេះបានតាមរយៈវិធីងាយៗដូចខាងក្រោមនេះ៖(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ញ៉ាំទឹកមុនពេលញ៉ាំអាហារ
ការញ៉ាំអាហារអាចនាំឲ្យសម្ពាធឈាមចុះទាប ហើយអាចធ្វើឲ្យមានអារម្មណ៍វិលមុខ និងធីងធោងបាន។ ប៉ុន្ទែអ្នកអាចដោះស្រាយបញ្ហានេះបានតាមរយៈការញ៉ាំទឹកមួយកែវមុនញ៉ាំបាន ១៥នាទីសិន។ តាមការសិក្សាដ៏តូចមួយបានឲ្យដឹងថា ការញ៉ាំទឹកបែបនេះអាចដោះស្រាយការវិលមុខបាន។
ចៀសវាងការងូតទឹកក្តៅ
ថ្វីបើរឿងនេះស្តាប់មើលទៅដូចជាមិនរីករាយក៏ដោយ តែមាហេតុផលច្រើនណាស់ដែលអ្នកគួរតែងូតទឹកត្រជាក់ធម្មតាជំនួសវិញ។ ខណៈពេលដែលយើងភាគច្រើនចូលចិត្តងូតទឹកក្តៅ ដោយសារតែវាអាចធ្វើឲ្យសរសៃឈាមរីកធំ ដែលនាំឲ្យសម្ពាធឈាមខ្សោយ តែផលវិបាកមួយនេះគឺងាយនឹងធ្វើឲ្យមានអារម្មណ៍វិលមុខណាស់។
ញ៉ាំតែខ្ញី
ខ្ញីមានប្រយោជន៍ច្រើនណាស់ចំពោះមនុស្ស។ តាមការសិក្សាបានឲ្យដឹងថា អ្នកដែលមានប្រវត្តិមិនស្រួលខ្លួនដោយសារតែចលនា ហើយញ៉ាំថ្នាំបំប៉នប្រភេទខ្ញីគឺអាចបន្ថយអាការៈនេះបាន ដូច្នេះវាក៏អាចជួយបន្ថយបញ្ហាវិលមុខបានដែរ។
ម៉ាស្សា
ការម៉ាស្សាអាចជារឿងសប្បាយ និងរីករាយ តែវាជាវិធីដ៏ល្អមួយជួយដោះស្រាយការវិលមុខបាន។ ការដែលមានអារម្មណ៍ថប់អារម្មណ៍អាចធ្វើឲ្យវិលមុខ ដូច្នេះសកម្មភាពទាំងឡាយណាដែលធ្វើឲ្យធូរស្រាលក្នុងអារម្មណ៍នឹងអាចបន្ថយការវិលមុខបាន។ ម្លេះហើយ ការម៉ាស្សាពិតជារឿងល្អណាស់សម្រាប់រឿងនេះ។
ញ៉ាំទឹកគ្រប់គ្រាន់
តើអ្នកធ្លាប់វិលមុខ និងមានអារម្មណ៍ធីងធោងនៅពេលក្រោកឈរភ្លាមៗដែរទេ? នេះហៅថា Orthostatic Hypotension ដែលជាការចុះខ្សោយសម្ពាធឈាមនៅពេលផ្លាស់ប្តូរជំហររាងកាយភ្លាមៗ ហើយវាច្រើនតែបណ្តាលមកពីការខ្សោះជាតិទឹកក្នុងខ្លួន។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ដូច្នេះចូរប្រាកដថា អ្នកបានញ៉ាំទឹកគ្រប់គ្រាន់ហើយ ជាពិសេសនៅពេលអ្នកមិនស្រួលខ្លួន ឬហាត់ប្រាណក្រោមកម្តៅថ្ងៃខ្លាំង៕