ភាគច្រើននៃពួកយើងដឹងហើយថាការទទួលទានទឹកដោះគោ គឺល្អសម្រាប់សុខភាពឆ្អឹងជួយឱ្យកាន់តែរឹងមាំ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះជាយ៉ាងណាប្រហែលជាមិនធ្លាប់ចាប់អារម្មណ៍ទេថាភេសជ្ជៈនេះអាចផ្ដល់អត្ថប្រយោជន៍ល្អៗផ្សេងទៀត។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីមូលហេតុដែលអ្នកគួរឧស្សាហ៍ទទួលទានទឹកដោះគោ ៖
១. ជួយកាត់បន្ថយស្ត្រេស
ទឹកដោះគោក្ដៅៗមួយកែវ គឺល្អបំផុតដើម្បីបន្ថយស្ត្រេសដោយភេសជ្ជៈនេះជួយសម្រួលសាច់ដុំនិងសសៃប្រសាទ។ វាថែមទាំងជួយឱ្យអ្នកឆាប់គេងលក់ដោយផ្ដល់នូវអ័រម៉ូនមេឡាតូនីននិងអាស៊ីតអាមីណូ tryptophan ដល់រាងកាយ។
២. ល្អសម្រាប់អ្នកចង់ស្រកទម្ងន់
មនុស្សភាគច្រើនដែលចង់ស្រកទម្ងន់តែងដកទឹកដោះគោពីក្នុងរបបអាហារ។ ប៉ុន្តែការពិតទៅកម្រិតមធ្យម ទឹកដោះគោអាចមានប្រយោជន៍សម្រាប់ពួកគេខណៈដែលភេសជ្ជៈនេះជួយទប់ចំណង់អាហារ។ ការទទួលទានទឹកដោះគោស្រស់ ១កែវពេញអាចជួយឱ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរ។
៣. ជួយឱ្យសក់ភ្លឺទន់រលោង
អាស៊ីតខ្លាញ់និងអាស៊ីតអាមីណូក្នុងទឹកដោះគោជួយផ្ដល់ឱ្យអ្នកនូវសក់ដែលមានសុខភាពល្អ ហើយកាន់តែស្រស់ស្អាត។ វាក៏ជាមូលហេតុតែមួយដែលផលិតថែរក្សាសក់ភាគច្រើនមានផ្ទុកទឹកគោក្នុងនោះ។ ទឹកដោះគោមានផ្ទុកសម្បូរទៅដោយកាល់ស្យូមដែលក្រៅពីជួយឱ្យឆ្អឹងនិងធ្មេញរឹងមាំហើយនោះ ជាតិរ៉ែនេះក៏ចាំបាច់សម្រាប់ការលូតលាស់នៃសក់ ក៏ដូចជាំទប់ស្កាត់បញ្ហាសក់ជ្រុះផងដែរ។
៤. ដោះស្រាយបញ្ហាអាស៊ីតក្រពះឡើងខ្ពស់
ទឹកដោះគោជួយគ្របដណ្ដប់ស្រទាប់ក្រពះការពារវាពីអាការៈរលាកដោយអាស៊ីតក្រពះឡើងខ្ពស់ចាំបាច់សម្រាប់ការរំលាយអាហារ។ លើសពីនេះទៅទៀត ជាតិកាល់ស្យូមក្នុងទឹកគោជួយបន្សាបជាតិអាស៊ីតបានយ៉ាងប្រសើរ។ ទោះជាយ៉ាងណាត្រូវចាំថាមនុស្សមួយចំនួនងាយនឹងជួបប្រទះអាការៈអាស៊ីតក្រពះឡើងខ្ពស់ម្ដងទៀតក្រោយពេលទទួលទានទឹកដោះគោ។
៥. បន្ថយអាការៈក្រោយស្រវឹង
ទឹកដោះគោសង្គ្រោះស្រទាប់ក្រពះពីការរលាកដោយការឡើងខ្ពស់នៃអាស៊ីតក្រពះដែលជាអ្វីមួយងាយនឹងកើតឡើងក្រោយពេលទទួលទានគ្រឿងស្រវឹង។ ការទទួលទានទឹកដោះគោមួយកែវមុនពេលទទួលទានគ្រឿងស្រវឹងក៏ជួយបន្ថយការស្រូបយកជាតិអាល់កុលក្នុងរាងកាយផងដែរ៕