ការសម្អាតបន្សាបជាតិពុលពីក្នុងរាងកាយ គឺចាំបាច់ណាស់ប្រសិនបើអ្នកចង់រក្សាបាននូវសុខភាពល្អប្រសើរ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើគួរធ្វើយ៉ាងណាទើបអាចកម្ចាត់ជាតិពុលបានយ៉ាងងាយ? កុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីបន្លែផ្លែឈើមួយចំនួនដែលមានឥទ្ធិពលបន្សាបជាតិពុលពីក្នុងរាងកាយ ៖

១. មើមឆៃថាវក្រហម

ប្រសិនបើចង់បន្សាបជាតិពុលពីក្នុងរាងកាយនោះកុំភ្លេចរួមបញ្ចូលមើមឆៃថាវក្រហមក្នុងរបបអាហារប្រចាំថ្ងៃឱ្យសោះ។ មើមឆៃថាវក្រហមជាប្រភពដ៏ល្អបំផុតមួយនៃសារធាតុ beta-carotene ក៏ដូចជា flavonoids ដែលគាំទ្រមុខងារនៃថ្លើមបន្សាបជាតិពុល។ 

២. ខ្ញី

បន្លែមើមនេះអាចជួយក្នុងការបន្សាបជាតិពុកពីក្នុងរាងកាយបានយ៉ាងប្រសើរ។ វាមានលក្ខណៈសម្បត្តិប្រឆាំងការរលាកនិងប្រយុទ្ធប្រឆាំងមេរោគ។

៣. បន្លែបៃតង

បន្លែបៃតងមានផ្ទុកសម្បូរទៅដោយសារធាតុ folate វីតាមីន C វីតាមីន k ជាតិសសៃ ក្លរ៉ូភីល និងសារធាតុ phytonutrients ដែលជួយកាត់បន្ថយសម្ពាធឈាម គ្រប់គ្រងជាតិស្ករក្នុងឈាម និងបន្សាបជាតិពុល ហើយថែមទាំងប្រយុទ្ធប្រឆាំងការរលាកទៀតផង។

៤. ផ្លែបឺរ

ជាប្រភពដ៏ប្រសើរនៃសារធាតុ glutathione រួមទាំងសារធាតុប្រឆាំងបាក់តេរីនិងអុកស៊ីតកម្មដែលជួយសម្អាតថ្លើម ក៏ដូចជាកម្ចាត់ជាតិពុល។ ផ្លែបឺរក៏ជួយថ្លើមក្នុងដំណើរការបន្សាបជាតិពុល ឬបញ្ចេញជាតិពុល ក៏ដូចជាសារធាតុគីមីគ្រោះថ្នាក់ចេញពីរាងកាយតាមរយៈទឹកនោមនិងលាមកផងដែរ។ ដូច្នេះដើម្បីជាការប្រសើរ ចូរព្យាយាមទទួលទានផ្លែឈើនេះជាប្រចាំ។

៥. ម្ទេសផ្លោក

ម្ទេសប្លោក មានផ្ទុកនូវជាតិសសៃ និងសមាសធាតុស្ពាន់ធ័រដែលជួយកម្ចាត់ជាតិពុលផ្សេងៗចេញពីក្នុងរាងកាយទាំងមូល។

៦. យ៉ាអួរ

មានផ្ទុកប្រូបាយអូទិកដែលជួយរក្សាបង្កើនបាក់តេរីល្អក្នុងពោះវៀនអាចបន្សាបជាតិពុលពីក្នុងរាងកាយបានកាន់តែប្រសើរ។ ដូច្នេះកុំភ្លេចរួមបញ្ចូលយ៉ាអួរក្នុងរបបអាហារប្រចាំថ្ងៃ។

៧. ខ្ទឹមស

ក្រៅពីបង្កើនរសជាតិនិងក្លិនឈ្ងុយដល់អាហារហើយនោះ ខ្ទឹមសក៏មានប្រសិទ្ធភាពកម្ចាត់ពពួកប៉ារ៉ាស៊ីត បាក់តេរី និងវីរុសផ្សេងទៀតពីក្នុងរាងកាយផងដែរ។ ខ្ទឹមសថែមទាំងមានផ្ទុកនូវសារធាតុសេលេញ៉ូមដែលមានអត្ថប្រយោជន៍ណាស់ សម្រាប់ការបន្សាបជាតិពុល ហើយវាក៏ជួយបំពេញនូវកង្វះនៃសារធាតុចិញ្ចឹម និងសារធាតុរ៉ែដែលចាំបាច់ចំពោះសុខភាពរាងកាយទៀតផង។

៨. គ្រាប់ជី

ល្អសម្រាប់សម្អាតពោះវៀន។ ការទទួលទានទឹកគ្រាប់ជីជួយកម្ចាត់ជាតិពុលនិងសម្រួលចលនាពោះវៀនឱ្យកាន់តែមានលក្ខណៈ​ប្រសើរឡើង។ ក្រៅពីលក្ខណៈសម្បត្តិប្រឆាំងការរលាកហើយនោះ គ្រាប់ជីមានផ្ទុកអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលល្អសម្រាប់សុខភាពបេះដូងថែមទៀតផង។

៩. ប្រូខូលី ឬផ្កាខាត់ណាខៀវ

នេះក៏ព្រោះតែផ្កាខាត់ណាខៀវមានផ្ទុកសារធាតុ sulfur។ ការទទួលទានប្រូខូលីជាប្រចាំអាចជួយបំលែងជាតិពុលផ្សេងៗទៅក្នុងទម្រង់មូលដែលថ្លើមងាយនឹងកម្ចាត់ ឬបន្សាប។

១០. ក្រូចឆ្មារ

ក្រូចឆ្មារមិនត្រឹមតែមានផ្ទុកសម្បូរទៅដោយវីតាមីន C ប៉ុណ្ណោះទេ ប៉ុន្តែក៏ចាំបាច់ផងដែរក្នុងការបង្កើនសុខភាពប្រព័ន្ធរំលាយអាហារ។ ការទទួលទានទឹកក្ដៅឧណ្ហ ១ កែវ លាយជាមួយទឹកក្រូចឆ្មារស្រស់ ១ ស្លាបព្រាបាយ រាល់ព្រឹក គឺនឹងជួយបន្សាបជាតិពុល ក៏ដូចជាសម្អាតពោះវៀន ហើយបង្កើនការរំលាយអាហារបានយ៉ាងប្រសើរ។

១១. រមៀត

រមៀតមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ពិសេសសារធាតុ Curcumin ដែលជួយបន្សាបជាតិពុលគួរឱ្យកត់សម្គាល់៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង