បញ្ហាឡើងស្នាមជ្រួញលើកមិនពិបាកនឹងដោះស្រាយឡើយ! គួរធ្វើបែបណាទៅ? (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) កុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗបំបាត់និងទប់ស្កាត់បញ្ហាជ្រួញក ៖

១. ផ្ដល់សំណើម

ការផ្ដល់សំណើមដល់ស្បែកក គឺចាំបាច់ណាស់ដើម្បីបំបាត់និងទប់ស្កាត់ស្នាមជ្រួញ។ អ្នកអាចប្រើប្រាស់ប្រេងអូលីវ ប្រេងដូង ឬប្រេងគ្រាប់អាល់ម៉ុនដើម្បីលាបម៉ាស្សាលើស្បែកកក្រោយពេលងូតទឹករួច។

២. ប្រើប្រាស់ទឹកដោះគោនិងទឹកឃ្មុំ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកដោះគោស្រស់ជាមួយទឹកឃ្មុំឱ្យក្លាយជាល្បាយខាប់ៗ។ លាបល្បាយលើស្បែកកនិងទុកចោលសម្រាប់រយៈពេល ១៥ នាទី សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។

៣. ទទួលទានអាហារដែលមានផ្ទុកសម្បូរទៅដោយវីតាមីន C

វីតាមីន C គឺមិនត្រឹមតែល្អសម្រាប់ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយទប់ស្កាត់បញ្ហាឡើងស្នាមជ្រីវជ្រួញលើស្បេកផងដែរ។ នេះក៏ព្រោះតែរាងកាយត្រូវការវីតាមីន C ដើម្បីផលិតកូឡាជែន។

៤. រួមបញ្ចូលត្រីសម្បូរខ្លាញ់ក្នុងរបបអាហារ

ត្រីសម្បូរខ្លាញ់ជាប្រភពដ៏ល្អបំផុតមួយនៃអាស៊ីតអាមីណូដែលចាំបាច់សម្រាប់ស្បែកដើម្បីស្ដារភាពតឹងណែនរលោងស្អាតឡើងវិញ។ ម្យ៉ាងវិញទៀតត្រីសម្បូរខ្លាញ់ក៏មានផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលជួយឱ្យស្បែកក្មេងជាងវ័យផងដែរ។

៥. ចៀសវាងការត្រូវកម្ដៅថ្ងៃច្រើនពេក

អ្នកក៏គួរការពារស្បែកកមិនឱ្យត្រូវកម្ដៅថ្ងៃច្រើនពេកផងដែរដើម្បីដោះស្រាយក៏ដូចជាទប់ស្កាត់បញ្ហាស្នាមជ្រីវជ្រួញ។ មុននឹងចេញក្រៅគួរប្រើប្រាស់ឡេលាបការពារកម្ដៅថ្ងៃលើក ព្រមទាំងផ្នែកផ្សេងទៀតនៃរាងកាយផង៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង