ភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ដឹងទេថាវីតាមីន B2 ឬសារធាតុ Riboflavin អាចផ្ដល់អត្ថប្រយោជន៍ស្មានមិនដល់អ្វីខ្លះចំពោះសុខភាពឡើយ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ប៉ុន្តែកុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីប្រភពនិងផលល្អៗនៃការរួមបញ្ចូលវីតាមីន b2 ក្នុងរបបអាហារ ​៖

១. ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ

សារធាតុចិញ្ចឹមនេះ គឺសំខាន់ណាស់សម្រាប់សំយោគអង់ទីករដែលជួយប្រយុទ្ធប្រឆាំងនឹងជំងឺ។ ដូច្នេះការរួមបញ្ចូលអាហារមានផ្ទុកសម្បូរដោយវីតាមីន B2 ឬសារធាតុ riboflavin ក្នុងរបបអាហារប្រចាំថ្ងៃនឹងជួយឱ្យប្រព័ន្ធភាពស៊ាំរាងកាយរឹងមាំ។

២. កាត់បន្ថយហានិភ័យនៃជំងឹខ្វះគ្រាប់ឈាមក្រហម

នេះក៏ព្រោះតែ Riboflavin ឬវីតាមីន B2 ដើរតួនាទីចាំបាច់បំផុតមួយក្នុងការផលិតកោសិកាគ្រាប់ឈាមក្រហម។

៣. ពន្លឿនដំណើរការនៃការដុតរំលាយអាហារក្នុងរាងកាយ

វីតាមីន B2 ក៏មានតួនាទីបំលែងកាបូអ៊ីដ្រាតទៅជាថាមពលផងដែរ។ នេះជាហេតុផលដែលការរួមបញ្ចូលវីតាមីន B2 ក្នុងរបបអាហារជួយពន្លឿនដំណើរការនៃការដុតរំលាយអាហារក្នុងរាងកាយ។

៤. រក្សាមុខងារត្រឹមត្រូវនៃខួរក្បាលនិងសសៃប្រសាទ

វីតាមីន B ក៏ចាំបាច់ណាស់ដែរក្នុងការរក្សាសុខភាពខួរក្បាលនិងសសៃប្រសាទ។ នេះជាមូលហេតុចម្បងមួយដែលអ្នកគួររួមបញ្ចូលអាហារសម្បូរវីតាមីន b2 ក្នុងរបបអាហារប្រចាំថ្ងៃ។

៥. ល្អសម្រាប់ស្បែក

លក្ខណៈប្រឆាំងអុកស៊ីតកម្មនៃ riboflavin ឬវីតាមីន B2 វាជួយរក្សាសុខភាពស្បែកល្អប្រសើរ។ សារធាតុចិញ្ចឹមនេះក៏ជួយទប់ស្កាត់បញ្ហាស្បែកស្ងួតនិងជំងឺស្បែកផ្សេងៗទៀតគួរឱ្យកត់សម្គាល់ផងដែរ។ វីតាមីន B2 ថែមទាំងជួយពន្លឿនការជាសះស្បើយនៃរបួសទៀត។

  • រីឯប្រភពដ៏ប្រសើរនៃវីតាមីន B2 រួមមានគ្រាប់ធញ្ញជាតិ សាច់គោ សាច់ជ្រូក ត្រីសម្បូរខ្លាញ់ អយស្ទ័រ ស៊ុត ឈីស គ្រាប់ល្ង និងផ្សិតជាដើម៕