ផ្លែត្របែកគឺជាផ្លែឈើមួយដែលសម្បូរជាតិសរសៃ វីតាមីន C និង Folate។ មនុស្សជាច្រើននិយាយថា វាជំរុញដល់ការមានផ្ទៃពោះប្រកបដោយសុខភាពល្អ និងបង្កើនលទ្ធភាពនៃការមានកូនថែមទៀតផង។ ផ្លែត្របែកសម្បូរទៅដោយជីវជាតិ និងសារធាតុរុក្ខជាតិជាច្រើនដែលជំរុញដល់ការមានសុខភាពល្អ និងបង្ការផលវិបាកដែលពាក់ព័ន្ធ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)អត្ថប្រយោជន៍ចំពោះស្រ្តីមានផ្ទៃពោះមានដូចជា៖
សម្បូរជីវជាតិសំខាន់ៗ
ដើម្បីទ្រទ្រង់ដល់ការធំធាត់របស់ទារកប្រកបដោយសុខភាពល្អ ស្រ្តីមានផ្ទៃពោះត្រូវការប្រូតេអ៊ីន វីតាមីន C, Folate និងជីវជាតិផ្សេងៗជាច្រើនទៀត។ អ្វីដែលពិសេស វីតាមីន C គឺសំខាន់សម្រាប់ការលូតលាស់ខ្លាំងរបស់ទារក។ វាក៏ជួយបង្កើនការបឺតស្រូបជាតិដែក ដែលជាជីវជាតិមួយស្រ្តីមានផ្ទៃពោះត្រូវការកាន់តែច្រើនដើម្បីដឹកជញ្ជូនអុកស៊ីសែនទៅទារក។ ក្រៅពីនេះ ការញ៉ាំ Folate បានគ្រប់គ្រាន់ក្នុងពេលមានផ្ទៃពោះនឹងជួយបង្ការការខូចអវៈយវៈទារក និងបញ្ហាលូតលាស់ឆ្អឹងខ្នង។ ផ្លែត្របែក ១៦៥ក្រាមមានកម្រិត Folate ស្មើនឹងតម្រូវការប្រចាំថ្ងៃ ២០ភាគរយ និងមានវីតាមីន C ៤០០ភាគរយ ដូច្នេះវាជាអាហារដ៏ឆ្លាតវៃដែលគួរញ៉ាំក្នុងពេលមានផ្ទៃពោះ។
ជួយបំបាត់បញ្ហាក្រពះពោះវៀន
ការស្រាវជ្រាវបានណែនាំថា ផ្លែត្របែកប្រហែលជាជួយបំបាត់បញ្ហារំលាយអាហារដូចជា ច្រាលអាស៊ីតក្រពះ រាករូស និងទល់លាមក ដែលកើតឡើងជាញឹកញាប់ក្នុងពេលមានផ្ទៃពោះ។ អ្វីដែលពិសេសនោះគឺថា ការសិក្សាបានបង្ហាញថា សារធាតុដែលចម្រាញ់ចេញពីស្លឹកត្របែកអាចបន្ថយការបញ្ចេញអាស៊ីតក្រពះ និងពន្យាពេលការបញ្ចេញអាហារពីក្រពះ ដូច្នេះវានឹងបង្កាការទល់លាមកបាន។ ផ្លែត្របែកក៏ជាប្រភពជាតិសរសៃដ៏ឆ្លាតវៃផងដែរ ដោយផ្លែត្របែក ១៦៥ក្រាម មានជាតិសរសៃ ៩ក្រាមទៅហើយ។ ការញ៉ាំអាហារមានជាតិសរសៃគ្រប់គ្រាន់ក្នុងពេលមានផ្ទៃពពោះអាចជួយបង្ការការទល់លាមកបាន។
បន្ថយការប្រឈមនឹងការលើសសម្ពាធឈាម
ស្រ្តីខ្លះធ្លាប់មានបញ្ហាត្រៀមក្រឡាភ្លើង ដែលជាផលវិបាកមួយសម្គាល់ដឹងតាមរយៈការលើសសម្ពាធឈាម និងអាចខូចខាតដល់តម្រងនោម ឬថ្លើមបានទៀត។ ផ្លែត្របែកប្រហែលជាអាចបន្ថយការប្រឈមនឹងជំងឺនេះបាន ដោយសារតែវាមានឥទ្ធិពលទប់ស្កាត់អង់ហ្ស៊ីមដែលជំរុញឲ្យលើសសម្ពាធឈាម។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) មនុស្សធំដែលញ៉ាំផ្លែត្របែកមុនបាយ អាចបន្ថយសម្ពាធឈាមជាងអ្នកដែលមិនបានញ៉ាំបានយ៉ាងគួរឲ្យកត់សម្គាល់។ ប៉ុន្តែរឿងនេះក៏ត្រូវការការសិក្សាបន្ថែមទៀតដែរ៕