បើសិនជាអ្នកយល់ថា អ្នកមានអារម្មណ៍ខឹងក្រោយពេលភ្ញាក់ពីគេងមែននោះ សូមកុំបារម្ភអី។ យើងទាំងអស់គ្នាសុទ្ធតែមានពេលជួយអារម្មណ៍នេះទាំងអស់ ហើយក៏មិនមានអ្វីត្រូវភ្ញាក់ផ្អើលដែរ។ ប៉ុន្តែបើសិនជាអ្នកយល់ថាអ្នកមានអារម្មណ៍ខឹងញឹកញាប់ក្រោយភ្ញាក់ពីគេងព្រឹកឡើង ហើយមិនដឹងថាមូលហេតុអ្វីនោះ អ្នកប្រហែលជាត្រូវស្វែងយល់អំពីទម្លាប់នៃការគេង និងផ្លាស់ប្តូរអារម្មណ៍ហើយ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ខណៈពេលដែលការបាក់ទឹកចិត្ត ស្រ្តេស និងការផ្លាស់ប្តូរអាកាសធាតុច្រើនសុទ្ធតែអាចធ្វើឲ្យមានអារម្មណ៍អវិជ្ជមាននៅពេលព្រឹក តែការមានអារម្មណ៍មិនល្អសម្រាប់ក្នុងពេលគេងអាចជាដើមហេតុនាំឲ្យគេងមិនគ្រប់រហូតដល់មានផលវិបាកសម្រាប់ថ្ងៃស្អែកនៅព្រឹកឡើងទៀត។ ញាណមូលដ្ឋានរបស់មនុស្សទំនងជាងាយនឹងប្រែប្រួលដែរនៅពេលយើងធ្វើការ ឬមានអារម្មណ៍នឿយហត់ពេក។
មានអំណះអំណាងមួយនិយាយថា ភាពនឿយហត់អាចនាំឲ្យយើងឃើញពិភពលោកទាំងមូលក្នុងន័យអវិជ្ជមានទាំងអស់។ យើងក៏ទំនងជាទទួលបានការបញ្ជាក់ទឹកមុខស្មើយ៉ាងល្អឥតខ្ចោះក្នុងន័យអវជ្ជមាន និងមិនសូវជារីកភាយចំពោះភាពកំប្លែងដែរ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) គេមិនទាន់ច្បាស់ថារឿងនេះកើតឡើងយ៉ាងដូចម្តេចទេ ប៉ុន្តែការសិក្សាមយយបានឲ្យដឹងថា តំបន់ពិសេសនៅខួរក្បាលផ្នែកខាងមុខច្រើនតែច្រោះយកអារម្មណ៍អវិជ្ជមាននៅពេលយើងគេងមិនបានគ្រប់គ្រាន់៕