ការជួយខ្លួនឯងមានប្រយោជន៍ច្រើនណាស់ចំពោះសុខភាព។ វាមិនគ្រាន់តែល្អចំពោះរាងកាយទេ តែក៏ជួយយើងយល់ដឹងអំពីតម្រូវការផ្លូវភេទរបស់ខ្លួនឯងដើម្បីបន្ថយការឈឺចាប់ថែមទៀត។ ខណៈពេលដែលអ្នកជ្រើសរើសការជួយខ្លួនឯងឬអត់ទេ វាគឺជាជម្រើសផ្ទាល់ ប៉ុន្តែយកល្អគួរតែដឹងថា វាមិនបង្កគ្រោះថ្នាក់អ្វីដល់សុខភាពអ្នកឡើយ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)តាមពិតទៅ អ្នកជំនាញខាងផ្លូវភេទនិយាយថា ការជួយខ្លួនឯងមានប្រយោជន៍វិជ្ជមានច្រើនចំពោះខួរក្បាលដូចជា៖
បញ្ចេញអ័រម៉ូនសប្បាយចិត្ត
ខួរក្បាលនឹងបញ្ចេញអ័រម៉ូនសប្បាយចិត្តច្រើនក្នុងពេលឈានដល់ចំណុចកំពុលក្នុងពេលរួមភេទ។ អ័រម៉ូនទាំងនោះមានដូចជា Dopamine ដែលច្រើនតែសម្តៅទៅលើអ័រម៉ូនសប្បាយចិត្ត ខណៈពេលដែលអ័រម៉ូន Endorphin វិញគឺជាអ្នកជួយបំបាត់ការឈឺចាប់បែបធម្មជាតិ។ ចំណែកឯអ័រម៉ូន Oxytocin ក៏ត្រូវបានគេដឹងថាជាអ័រម៉ូនក្តីស្រឡាញ់ដែរ។ អ័រម៉ូនទាំងនេះសុទ្ធតែមានប្រយោជន៍ចំពោះខួរក្បាល និងរាងកាយ។
បង្កើនការស្រឡាញ់ខ្លួនឯង
អ័រម៉ូន Oxytocin ក៏ត្រូវបានគេស្គាល់ថាជាអ័រម៉ូនថ្នាក់ថ្នាម មានឥទ្ធិពលយ៉ាងធំចំពោះការស្រឡាញ់ខ្លួនឯង។ នៅពេលវាបញ្ចេញក្នុងឈាម វានឹងជំរុញឲ្យមានអារម្មណ៍ថាមានទំនុកចិត្តកាន់តែខ្លាំង ជាពិសេសចំពបោះទំនាក់ទំនងដែលអ្នកយល់ដឹងអំពីរាងកាយ អារម្មណ៍ និងផ្លូវចិត្ត។ តាមពិតទៅ ការសិក្សាមួយបានរកឃើញទំនាក់ទំនងមួយរវាងការមានទំនុកចិត្ត និងការជួយខ្លួនឯងលើមនុស្សស្រី។ ហេតុដូច្នេះហើយទើបគេទាញសេចក្តីសន្និដ្ឋានមួយថា ស្រ្តីដែលជួយខ្លួនឯងគឺមានអារម្មណ៍ស្រឡាញ់ខ្លួនឯងខ្លាំងជាងស្រ្តីដែលមិនបានធ្វើរឿងនេះ។
អារម្មណ៍កាន់តែល្អ
វាមិនមែនជារឿងភ្ញាក់ផ្អ៖លទេដែលថា ការមានអារម្មណ៍សប្បាយចិត្តច្រើនអាចធ្វើឲ្យមានអារម្មណ៍កាន់តែល្អ ប៉ុន្តែតើអ្នកមានគិតទេថា វាដើរតួនាទីជាអ្នកជួយថែរក្សាខ្លួនឯង? អ្នកគួរតែធ្វើបែបនេះហើយ។ តាមរយៈការផ្តល់ក្តីស្រឡាញ់ និងយកចិត្តទុកដាក់ចំពោះខ្លួនឯង អ្នកនឹងអាចបើសោខួរក្បាលដើម្បីទទួលយកនូវអ្វីដែលរីករាយជារង្វាន់ ដូចគ្នានឹងអ្នកលេងទឹកសប្បាយផងដែរ។ ប៉ុន្តែការឈានដល់ចំណុចកំពូល នឹងបន្ថយភាពរីករាយមួយកម្រិតទៀតដល់រាងកាយ។
បន្ថយស្រ្តេស និងការថប់អារម្មណ៍
ការជួយខ្លួនឯងអាចជាមធ្យោបាយដ៏អស្ចារ្យមួយនៃការបំបាត់ស្រ្តេស និងបារម្ភ ដោយសារតែវាធ្វើឲ្យបញ្ចេញសារធាតុគីមីដែលបំបាត់ការឆ្លើយតបនឹងភាពស្រ្តេស និងធ្វើឲ្យមានអារម្មណ៍ល្អ ធូរស្រាល និងអស់កង្វល់។ រឿងនេះគួរតែអរគុណដល់អ័រម៉ូន Oxytocin ហើយ។ អ័រម៉ូននេហជួយបន្ថយអ័រម៉ូន Cortisol ដែលទទួលខុសត្រូវលើភាពស្រ្តេស និងថប់អារម្មណ៍។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
បំបាត់ការឈឺចាប់
អ្នកប្រហែលជាភ្ញាក់ផ្អើលដែលដឹងថា អ័រម៉ូនដែលបញ្ចេញក្នុងពេលឈានដល់ចំណុចកំពូលគឺមានថាមពលខ្លាំង ដែលអាចបំបាត់ការឈឺចាប់បាន។ ការឈានដល់ចំណុចកំពូលនឹងធ្វើឲ្យមានការកន្ត្រាក់ និងបញ្ចេញអ័រម៉ូន Endorphins ក្នុងពេលឈានដល់ចំណុចកំពូលដែលអាចបន្ថយការឈឺចាប់ពេលមករដូវបាន៕