គ្មានអ្វីសង្ស័យឡើយដែលនិយាយថា ទឹកគឺជាផ្នែកមួយដ៏សំខាន់សម្រាប់សុខភាព។ ក្នុងរាងកាយរបស់យើងមានជាតិទឹករហូតដល់ ៧៥ភាគរយទៅហើយ ដោយសារតែទឹកដើរតួនាទីដ៏សំខាន់ក្នុងការសម្របសម្រួលគ្រប់យ៉ាងចាប់ពីមុខងារខួរក្បាល រហូតដល់ការរំលាយអាហារ និងច្រើនទៀត។ ដូច្នេះតើពេលវេលាណាដែលយើងគួរតែញ៉ាំទឹកឲ្យបានច្រើនទៅ?(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

ពេលព្រឹក

ការញ៉ាំទឹកមួយកែវដំបូងគេនៅពេលព្រឹកគឺជាមធ្យោបាយដ៏សាមញ្ញមួយសម្រាប់ចាប់ផ្តើមថ្ងៃថ្មី។ អ្នកខ្លះយល់ថា ការមានទម្លាប់ញ៉ាំទឹកពេលព្រឹកឡើង អាចធ្វើឲ្យពួកគេកាន់តែងាយស្រួលរក្សាការបង្គ្រប់ជាតិទឹកក្នុងខ្លួន និងបង្កើនការញ៉ាំបន្តទៀតពេញមួយថ្ងៃ។ ការបង្គ្រប់ជាតិទឹកក្នុងខ្លួនពេលព្រឹកអាចមានប្រយោជន៍ដល់ផ្លូវអារម្មណ៍ មុខងារខួរក្បាល និងថាមពល។ តាមពិតទៅ ការសិក្សាបានបង្ហាញថា ទោះបីជាការខ្សោះជាតិទឹកតិចតួចក៏អាចមានឥទ្ធិពលអវិជ្ជមានដល់ការចងចាំ ផ្ចង់អារម្មណ៍ ថប់អារម្មណ៍ និងអស់កម្លាំងដែរ។ 

មុនបាយ

ការញ៉ាំទឹកមួយកែវមុនញ៉ាំអាហារគឺជាវិធីសាស្រ្តដ៏អស្ចារ្យមួយបើសិនជាអ្នកចង់សម្រកទម្ងន់។ ការញ៉ាំបែបនេះមិនគ្រាន់តែជំរុញដល់អារម្មណ៍ឆាប់ឆ្អែតទេ តែក៏បន្ថយការញ៉ាំអាហារថែមទៀត។ មនុស្សធំដែលញ៉ាំទឹក ៥០០មីលីលីត្រមុនបាយពេលព្រឹក ៣០នាទី អាចបន្ថយការញ៉ាំកាឡូរីបាន ១៣ភាគរយ ជាងអ្នកដែលមិនបានញ៉ាំ។ ទោះបីជាការញ៉ាំទឹកមុនបាយអាចមានប្រសិទ្ធភាពក្នុងការគ្រប់គ្រងការញ៉ាំទឹកក៏ដោយ តែវាក៏ត្រូវការការស្រាវជ្រាវបន្ថែមទៀតដើម្បីបញ្ជាក់ថា តើវាពិតជាអាចជំរុញដល់ការសម្រកទម្ងន់លើមនុស្សវ័យក្មេងឬអត់ដែរ។ 

មុន និងក្រោយហាត់ប្រាណ

ពេលហាត់ប្រាណ អ្នកនឹងបាត់បង់ជាតិទឹក និងអេឡិចត្រូលីត្រតាមញើស។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ការញ៉ាំទឹកច្រើនមុន និងក្រោយពេលហាត់ប្រាណគឺជារឿងសំខាន់ក្នុងការថែរក្សារាងកាយឲ្យមានជាតិទឹកគ្រប់ និងជួយជំនួសជាតិទឹកដែលបាត់បង់។ ការបាត់បង់ជាតិទឹកច្រើនពេកក្នុងពេលហាត់ប្រាណក៏អាចបង្គ្រោះថ្នាក់ដល់រាងកាយ និងអតុល្យភាពអេឡិចត្រូលីត្របាន៕