អត្តចរិតរបស់មនុស្សម្នាក់អាចមើលតាមរយៈពណ៌ដែលគេពេញចិត្ត។ ជាពិសេសនារីតែម្តង។ ដូចនេះតើនារីដែលស្រឡាញ់ពណ៌ប្រផេះជាមនុស្សបែបណាទៅ?
នារីដែលស្រឡាញ់ពណ៌ប្រផេះជានារីដែលមិនចូលចិត្តភាពលេចធ្លោនៅក្នុងហ្វូងមនុស្សនោះទេ។ គេជាមនុស្សដែលអាចដោះស្រាយបញ្ហាលំបាកនៅក្នុងជីវិតរស់នៅ។ ម្យ៉ាងទៀតគេជាមនុស្សដែលមិនចេះសម្តែងអារម្មណ៍របស់ខ្លួនចេញមកទេ ដោយមិនសម្តែងពីការកើតទុក្ខខ្លាំង ឬសប្បាយខ្លាំងឲ្យគេដឹងនោះទេ។ ជាងនេះទៅទៀតគេជាមនុស្សដែលមានភាពនឹងនរ។ ប៉ុន្តែគេជាមនុស្សដែលចូលចិត្តគិតច្រើន ជាហេតុដែលអាចធ្វើឲ្យគេធ្លាក់ក្នុងអារម្មណ៍តានតឹងមួយ ដែលមិនអាចគ្រប់គ្រងខ្លួនឯងបាន។ ដូចនេះអ្នកគួរតែរៀនចេះដើរចេញពីពិភពរបស់ខ្លួន ហើយមានទំនាក់ទំនងជាមួយអ្នកដទៃឲ្យបានច្រើន ទើបអាចកាត់បន្ថយសម្ពាធខ្លួនឯងបាន៕