ការឈឺខ្នងគឺជាហេតុផលញឹកញាប់មួយដែលនាំឲ្យគេងមិនបានគ្រប់គ្រាន់។ ដូច្នេះការធ្វើរឿងគ្រប់យ៉ាង ឬបង្ការការឈឺចាប់នេះ ពិតជាអាចជួយឲ្យអ្នកគេងលក់បានកាន់តែស្រួលវិញ។ ដើម្បីធ្វើបែបនេះបាន យកល្អគួរតែព្យាយាមដូចខាងក្រោមនេះ៖

  • បើសិនជាអ្នកគេងផ្ងា ចូរដាក់ខ្នើយនៅពីក្រោមជង្គង់ដើម្បីសម្រួលដល់ការឈឺខ្នងបាន
  • បើសិនជាគេងផ្កាប់ ចូរដាក់ខ្នើយនៅក្រោមក្បាលពោះ
  • បើសិនជាគេងចំហៀង ចូរដាក់ខ្នើយនៅចន្លោះជង្គង់
  • យកល្អគួរតែទិញពូកដែលមានការទ្រទ្រង់រាងកាយបានយ៉ាងល្អពេលគេង
  • ចូរក្រោកពីគ្រែងយឺតៗ និងថ្នមៗ ដោយសារវានឹងជួយសម្រួលដល់សរសៃនៅខ្នងបានល្អ ហើយក៏មិនសូវបង្កការឈឺចាប់ខ្លាំងឡើយ
  • ចូរហាត់ប្រាណជាទៀងទាត់ ហើយត្រូវប្រាកដថា អ្នកបានហាត់ប្រាណបែបពង្រឹងដល់សាច់ដុំខ្នងដែរ៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង