គ្រាប់ល្ពៅកាលណាត្រូវបានលីងយ៉ាងស្រួយល្អ យើងពិតជាអាចញ៉ាំបានយ៉ាងឈ្ងុយឆ្ងាញ់ទាំងសម្បករបស់វាតែម្តង ហើយសម្បូរជីវជាតិថែមទៀត។ ការស្រាវជ្រាវបានបង្ហាញថា គ្រាប់ល្ពៅអាចផ្តល់ជាប្រយោជន៍ចំពោះសុខភាពមួយចំនួនដូចជា បញ្ចុះជាតិស្ករក្នុងឈាម ពង្រឹងដល់សុខភាពបេះដូង និងបន្ថយការប្រឈមនឹងមហារីក។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ប៉ុន្តែមនុស្សជាច្រើនឆ្ងល់ថា តើគ្រាប់ល្ពៅអាចជួយសម្រកទម្ងន់បានឬអត់។
គ្រាប់ល្ពៅសម្បូរទៅដោយជីវជាតិដែលត្រូវបានគេស្គាល់ថាជួយទ្រទ្រង់ដល់ការសម្រកទម្ងន់ដោយសារតែសម្បូរជាតិសរសៃ ប្រូតេអ៊ីន និងអាស៊ីតខ្លាញ់ Unsaturated។ ជាតិសរសៃជួយដល់ការមានអារម្មណ៍ឆាប់ឆ្អែត បង្ការការញ៉ាំច្រើនជ្រុលនៅចន្លោះពេលញ៉ាំអាហារ ដើម្បីកុំឲ្យឡើងទម្ងន់បាន។ ជាតិសរសៃដែលយើងអាចថែរក្សាទម្ងន់ និងសុខភាពល្អគួរតែញ៉ាំពី ១៩ ទៅ ៣៨ក្រាមក្នុងមួយថ្ងៃ ខណៈពេលដែលគ្រាប់ល្ពៅ៧២ក្រាមគ្មានសម្បក អាចផ្តល់ជាតិសរសៃបាន ៥ក្រាម។
ប្រូតេអ៊ីនក៏ត្រូវបានគេស្គាល់ថាដើរតួនាទីទ្រទ្រង់ដល់ការសម្រកទម្ងន់ ជួយពង្រឹងដល់ចំណង់អាហារ បង្ការភាពធាត់ជ្រុល និងជំរុញដល់អារម្មណ៍ឆាប់ឆ្អែត។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ខណៈពេលដែលគ្រាប់ល្ពៅគឺជាអាហារសម្បូរជីវជាតិ ដោយសារមានជាតិសរសៃ និងទ្រទ្រង់ដល់ការសម្រកទម្ងន់ តែក៏ត្រូវញ៉ាំក្នុងកម្រិតមធ្យមដែរ។ វាមិនខុសគ្នាពីគ្រាប់ធញ្ញជាតិផ្សេងឡើយ គ្រាប់ល្ពៅគឺជាអាហារសម្បូរថាមពល មានន័យថា វាផ្ទុកទៅដោយកាឡូរីមួយ និងខ្លាញ់មួយចំនួនជាប់។ ត្រឹមគ្រាប់ល្ពៅ ៧២ក្រាមដោយគ្មានសម្បក វាអាចផ្តល់ ៤១៥កាឡូរី និងខ្លាញ់ ៣៥ក្រាមឯណោះ៕