អ្នកប្រហែលជាធ្លាប់ហើយរឿងញ៉ាំអាហារហិរកម្រិតតិចតួចទៅមធ្យម ប៉ុន្តែប្រហែលជាលែងញ៉ាំទៀតហើយដោយសារតែពេលនេះអ្នកកំពុងតែមានផ្ទៃពោះ ទោះបីជាឥឡូវចង់ញ៉ាំអាហារខុសរបៀបក៏ដោយ។ ដូច្នេះតើវាពិតមានសុវត្ថិភាពដែរទេបើសិនជាយើងហាមឃាត់ការញ៉ាំនេះមិនបាន?(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
តើការឃ្លានអាហារហិរមានន័យបែបណាទៅ?
ការមានផ្ទៃពោះធ្វើឲ្យអ្នកចេះតែឃ្លានអាហារគ្រប់ប្រភេទ ហើយអាហារខ្លះសឹងតែមិនមែនរបស់ញ៉ាំផងក៏មាន។ ជ្រួក និងការ៉េម អាចជាអ្វីដែលអ្នកចង់ញ៉ាំក្នុងពេលមានផ្ទៃពោះផង។ ប៉ុន្តែតាមការបកស្រាយមានន័យថា រឿងនេះដោយសារតែបម្រែបម្រួលអ័រម៉ូន។ អ្នកខ្លះគិតថា ការឃ្លានអាហារហិរជាសញ្ញាបញ្ចាក់ថា អ្នកមានកូនប្រុស ខណៈពេលដែលខ្លះទៀតនិយាយថា ការញ៉ាំអាហារបែបនេះនឹងជួយឲ្យត្រជាក់ក្នុងដោយសារតែហិរ ធ្វើឲ្យបែកញើស។ យ៉ាងណាមិញ ក្នុងពេល និងក្រោយពេលមានផ្ទៃពោះ កន្លែងស្រង់រសជាតិក្នុងមាត់ច្រើនតែប្រែប្រួល ដូច្នេះកុំបារម្ភអ្វីច្រើនអីបើសិនជាអ្នកសុខៗស្រាប់តែចង់ញ៉ាំម្ទេសបួនប្រាំគ្រាប់នោះ ហើយវាក៏មិនមែនជាសញ្ញាបញ្ជាក់អំពីអ្វីដែរ។
តើអាហារហិរមានសុវត្ថិភាពសម្រាប់ទារកដែរទេ?
ដំណឹងល្អខ្លះនោះគឺថា ការញ៉ាំអាហារហិរក្នុងពេលមានផ្ទៃពោះគឺមានសុវត្ថិភាព ១០០ភាគរយសម្រាប់ទារក។ ពិតណាស់ វាមិនអាចធ្វើឲ្យទារកឈឺឡើយ។ ប៉ុន្តេអ្វីដែលគួរចងចាំនោះគឺថា ក្នុងពេលមានផ្ទៃពោះ ការញ៉ាំអាហារអាចធ្វើឲ្យប្រែប្រួលដល់រសជាតិរបស់ទឹកភ្លោះ។ ដូច្នេះ វាក៏មិនមានការសិក្សាណាមួយបញ្ជាក់អំពីឥទ្ធិពលនៃអាហារហិរដែរ។
តើអាហារហិរមានសុវត្ថិភាពសម្រាប់អ្នកដែរទេ?
ខណៈពេលដែលការញ៉ាំអាហារហិរច្រើនមិនមែនជារឿងអាក្រក់សម្រាប់ទារក តែវាក៏អាចបង្កជាផលរំខានខ្លះដល់អ្នកដែរ។ ក្រៅពីធ្វើឲ្យអ្នករីករាយ និងបង្កការឈឺក្រហាយទ្រូង ក្រពះមិនកិន និងពិបាកដល់ក្រពះពោះវៀន តែវាមិនមានអ្វីគ្រោះថ្នាក់ឡើយ។ បើសិនជាអ្នកមិនធ្លាប់ញ៉ាំអាហារហិរ តែពេលមានផ្ទៃពោះបបែរជាចង់ញ៉ាំម្ទេសនោះ យកល្អគួរតែចាប់ផ្តើមបន្តិចម្តងៗវិញ។ ចូរកុំញ៉ាំអាហារណាដែលមានជាតិហិរខ្លាំងពេក។ ចូរប្រាកដថា អ្នកបានបង្គ្រប់ជាតិទឹកក្នុងខ្លួនគ្រប់គ្រាន់។ ចំពោះអាហារហិរវិញ គួរតែរៀបចំឲ្យបានល្អ និងមានអនាម័យផង។
ផលរំខានតាមត្រីមាស
ក្នុងត្រីមាសដំបូង ការញ៉ាំហិរមិនទំនងជាធ្វើឲ្យមានបញ្ហាអ្វីច្រើនឡើយថ្វីបើវាអាចជំរុញដល់ការចាញ់កូនកាន់តែខ្លាំងក៏ដោយ។ បើសិនជាអ្នកធ្លាប់មានបញ្ហាជាមួយនឹងការចង្អោ និងក្អួតហើយ អាហារហិរប្រហែលជាធ្វើឲ្យអ្នកធ្វើទុក្ខកាន់តែខ្លាំងថែមទៀត។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
សម្រាប់ត្រីមាសទីពីរ និងទីបីវិញ ការញ៉ាំអាហារហិរប្រហែលបង្កជា៖
- ការក្រហាយដើមទ្រូង ដោយសារតែការលូតលាស់របស់ស្បូនបង្ខំឲ្យក្រពះរុញទៅលើ
- ក្រពះមិនកិន
- ចង្អោ
- រាករូស ផោម និងហើមពោះ
- មានអាការៈច្រាលអាស៊ីតក្រពះមកបំពង់កកាន់តែច្រើន៕