ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីនារីដែលមិនងាយមានកូនបាន។ តើមានអ្វីខ្លះទៅ?

  1. នារីដែលចូលចិត្តប្រើកាហ្វេញ៉ាំជំនួសទឹក ដោយមួយថ្ងៃពិសារកាហ្វេចាប់ពី៣កែវឡើងទៅ អត្រានៃការមានកូនគឺទាប ព្រោះសារធាតុកាហ្វេអ៊ីនអាចបំផ្លាញមេជីវិតញីអ្នកដោយមិនដឹងខ្លួន។ ជាហេតុដែលធ្វើឲ្យអ្នកមិនងាយមានកូនឡើយ។
  2. នារីដែលចូលចិត្តញ៉ាំស្រា ក៏អាចធ្វើឲ្យអ្នកគ្មានកូនដែរ ព្រោះសារធាតុអាល់កុលទាំងនោះនឹងអាចចូលទៅបំផ្លាញស្បូនអ្នកឲ្យដំណើរការមិនប្រក្រី ដោយមិនត្រឹមតែប៉ះពាល់ដល់រដូវ ថែមទាំងប៉ះពាល់ដល់ការលូតលាស់របស់មេជីវិតញីរបស់អ្នកផងដែរ។ ជាហេតុដែលធ្វើឲ្យអ្នកមិនសូវអាចពរពោះកូនបានឡើយ។ ចំណែកបុរសដែលញ៉ាំស្រាច្រើន នឹងធ្វើឲ្យស្ពែម៉ាតូសូអ៊ីតអ្នកធ្លាក់ចុះ ប្រែជាមានរូបរាងមិនប្រក្រតី ថែមទាំងធ្វើឲ្យមេជីវិតឈ្មោលនោះមិនសូវមានកម្លាំងរស់រវើកឡើយ។
  3. មិនថានារី ឬបុរសទេ បើអ្នកជក់បារីច្រើន អ្នកនឹងអាចប្រឈមមុខនឹងការគ្មានកូនឡើយ។ ដូចនេះ អ្នកមិនគួរបន្តជក់បារីទេ ប្រសិនជាអ្នកចង់មានកូនដូចជាអ្នកដទៃដែរ។
  4. នារីដែលស្គមពេក ក៏ពិបាកពរពោះដែរ ព្រោះគ្មានកម្លាំងគ្រប់គ្រាន់ ខ្វះសារធាតុចិញ្ចឹមក្នុងខ្លួន ដោយធ្វើឲ្យអ្នកពិបាកពរពោះខ្លាំងណាស់។ ដូចនេះ អ្នកមិនគួរព្រោះតែចង់ស្អាត ហើយស្រកទម្ងន់ខ្លាំង ធ្វើឲ្យអ្នកគ្មានកូននោះទេ។
  5. នារីដែលធាត់ពេក ក៏មិនស្រួលក្នុងការពរពោះដែរ ដោយធ្វើឲ្យអ្នកអាចប្រឈមមុខនឹងការគ្មានកូនបាន។ ដូចនេះ បើអ្នកចង់មានកូន អ្នកគួរតែកុំបរិភោគច្រើនពេក ទើបមិនធ្វើឲ្យអ្នកឡើងទម្ងន់លឿន ហើយប៉ះពាល់ដល់ការមានកូនរបស់អ្នក៕