បញ្ហាបែកញើសគូទខ្លាំងមិនពិបាកនឹងដោះស្រាយឡើយ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) គួរធ្វើបែបណាទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗដោះស្រាយបញ្ហាបែកញើសគូទ ៖
១. ងូតទឹក
កុំខ្ជិលនឹងងូតទឹក! ការងូតទឹកទៀងទាត់អាចជួយរក្សាភាពត្រជាក់និងផ្ដល់អារម្មណ៍ស្រស់ស្រាយដល់អ្នក។ អ្វីដែលសំខាន់នោះ គឺការងូតទឹកក៏ជួយសង្គ្រោះរាងកាយពីការផលិតញើសច្រើនហូសប្រមាណផងដែរ។ ការងូតទឹកញឹកញាប់ក៏ជួយបំបាត់ក្លិនខ្លួនមិនល្អគួរឱ្យកត់សម្គាល់។
២. ជូតខ្លួនឱ្យស្ងួតស្អាត
ក្រោយពេលងូតទឹករួច ត្រូវប្រាកដថាអ្នកជូតសម្អាតគូទបានស្ងួតស្អាតមុនពេលស្លៀកខោក្នុង។ ដើម្បីជាការប្រសើរ ចូរលាបម្សៅកូនក្មេង ឬម្សៅហ៊ុយលើគូទផង។ ម្សៅ Baking Soda ក៏ជាជម្រើសដ៏ល្អបំផុតផងដែរ។
៣. ស្លៀកខោក្នុងធ្វើឡើងពីក្រណាត់ Cotton
ក្រណាត់ Cotton ជួយឱ្យស្បែកស្រួលនឹងស្រូបយកខ្យល់ចេញចូលការពារពីការបែកញើស។
៤. ចៀសវាងអាហារនិងភេសជ្ជៈមួយចំនួន
ប្រសិនបើគូទរបស់អ្នកងាយនឹងបែកញើស គួរប្រយ័ត្នចំពោះការទទួលទានអាហារ ព្រមទាំងភេសជ្ជៈមួយចំនួនរួមមានអាហារហឹរ អាហារសម្បូរខ្លាញ់ អាហារកែច្នៃ ភេសជ្ជៈមានផ្ទុកជាតិកាហ្វេអ៊ីន ភេសជ្ជៈផ្អែម និងគ្រឿងស្រវឹងជាដើម។
៥. ប្រើក្រដាសជូតមាត់
ការបែកញើសគូទអាចធ្វើឱ្យអ្នកបាត់បង់ភាពជឿជាក់។ ប្រសិនបើអ្នកចង់បញ្ឈប់ការបារម្ភនោះចូរកុំភ្លេចយកក្រណាស់ជូតមាត់តាមខ្លួន។ ឆ្លៀតពេលចូលបន្ទប់ទឹក រួចជូតគូទរបស់អ្នកជាការស្រេច។
៦. សម្រួលអារម្មណ៍
ព្យាយាមរម្ងាប់អារម្មណ៍ភ័យព្រួយបារម្ភអំពីការបែកញើសគូទខ្លាំង! ការបារម្ភពេកនាំឱ្យអ្នកស្ត្រេសហើយនឹងបែកញើសការតែខ្លាំងឡើង។ ដូច្នេះរាល់ពេលឈានជើងចេញពីផ្ទះ ចូរសម្រួលអារម្មណ៍ទើបប្រសើរ៕