របបអាហារជះឥទ្ធិពលគួរឱ្យបារម្ភចំពោះសុខភាពសន្លាក់ឆ្អឹង។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើនៅពេលកំពុងជួបប្រទះជំងឺរលាកសន្លាក់ឆ្អឹងគួរចៀសវាងទទួលទានអាហារអ្វីខ្លះ? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារដែលគួរប្រយ័ត្នក្នុងការទទួលទាននៅពេលមានជំងឺរលាកសន្លាក់ឆ្អឹង ៖
១. អាហារផ្អែមៗ
អាហារផ្អែមៗ ឬមានផ្ទុកជាតិស្ករខ្ពស់ងាយនឹងបណ្ដាលឱ្យសន្លាក់មានការឈឺចាប់។ នេះក៏ព្រោះតែជាតិស្ករបង្កការរលាកក្នុងរាងកាយ។
២. អាហារប្រៃ
ការទទួលទានអាហារប្រៃច្រើនមិនត្រឹមតែផ្ដល់ផលប៉ះពាល់ដល់សុខភាពបេះដូងនិងសម្ពាធឈាមប៉ុណ្ណោះទេ ប៉ុន្តែក៏ជះឥទ្ធិពលលើសន្លាក់បង្កការឈឺចាប់ផងដែរ។ នោះក៏ព្រោះតែសូដ្យូមប្រមូលផ្ដុំសារធាតុរាវ ឬជាតិទឹកក្នុងសន្លាក់ដែលនាំឱ្យសន្លាក់ងាយនឹងហើម ហើយឈឺចាប់។
៣. អាហារចៀនបំពង
អាហារប្រភេទនេះមានផ្ទុកជាតិខ្លាញ់ច្រើនដែលអាចបង្កការរលាកគួរឱ្យកត់សម្គាល់។ ការរលាកនេះហើយដែលនាំឱ្យសន្លាក់ប្រែជាឈឺចាប់។
៤. សាច់ក្រហមនិងសាច់កែច្នៃ
បើឈប់ញ៊ាំមិនបាន អ្នកក៏គួរព្យាយាមកម្រិតការទទួលទានសាច់ក្រហមដែរបើមិនចង់ឈឺសន្លាក់! នេះក៏ព្រោះតែវាមានផ្ទុកអាស៊ីតខ្លាញ់អូមេហ្កា ៦ ដែលធ្វើឱ្យកម្រិតនៃអាស៊ីតខ្លាញ់អូមេហ្កា ៣ ក្នុងរាងកាយធ្លាក់ចុះ។ ការលើសអាស៊ីតខ្លាញ់អូមេហ្កា ៦ អាចបណ្ដាលឱ្យរាងកាយផលិតសារធាតុគីមីបង្កការរលាក។ ជាលទ្ធផលសន្លាក់នឹងឈឺចាប់។ រីឯសាច់កែច្នៃវិញភាគច្រើនមានផ្ទុកសម្បូរទៅដោយសារធាតុគីមី ជាតិសូដ្យូម និងស្ករខ្ពស់ដែលអាចបង្កការរលាកក្នុងសន្លាក់នាំឱ្យឈឺចាប់បានយ៉ាងងាយ។
៥. ផលិតផលអាហារផ្សំឡើងពីទឹកដោះគោ
បើទោះជាអាហារប្រភេទនេះមានផ្ទុកសម្បូរទៅដោយជាតិកាល់ស្យូមដែលចាំបាច់សម្រាប់រក្សាសុខភាពឆ្អឹងរឹងមាំនិងកាត់បន្ថយហានិភ័យនៃជំងឺពុកឆ្អឹងក៏ដោយ ក៏ប៉ុន្តែផលិតផលអាហារទាំងនេះអាចបង្កការរលាកដល់ជាលិកាទន់ៗនៃសន្លាក់។ ដូច្នេះប្រសិនបើសន្លាក់របស់អ្នកតែងឈឺចាប់ រលាក និងឡើងរឹងជាប្រចាំនោះ ចូរបញ្ឈប់ ឬកាត់បន្ថយការទទួលទានអាហារផ្សំឡើងពីទឹកដោះគោសិន៕